កាលពីសប្តាហ៍មុនក្រុមហ៊ុន Motorola បានធ្វើការបញ្ចុះតម្លៃទៅលើស្មាតហ្វូនរបស់ខ្លួនម៉ូដែល Moto X ហើយការបញ្ចុះតម្លៃនេះគឺមានសពុលភាពត្រឹមតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។ហើយថ្មីៗនេះដែរ ការបញ្ចុះតម្លៃនេះទៀតសោតក៏ត្រូវបានធ្វើឡើងម្តងទៀតចំពោះម៉ូដែលMoto X នេះ។
ការបញ្ចុះតម្លៃទៅលើម៉ូដែលMoto X នេះគឺក្រោមឈ្មោះថា “Motorola Back to School promotion”ហើយតម្លៃដែលត្រូវបានបញ្ចុះនោះគឺត្រូវបានធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដោយម៉ូដែល16GB បញ្ចុះមកត្រឹម $299 , ម៉ូដែល 32GB មានតម្លៃ $324 និង ម៉ូដែល 64GB បញ្ចុះតម្លៃមកត្រឹម$374។
ដូចដែលយើងបានដឹងហើយថា Motorola Moto X ត្រូវបានគេឌីស្សាញឡើងដោយបំពាក់មកដោយអេក្រង់ទំហំ 4.7 អ៊ីងប្រភេទ HD display ដែលមានresolution កម្រិត 1280 x 720 ភិចស៊ែល អង្គប្រតិបត្តិការប្រភេទ dual core Qualcomm Snapdragon processor, បូកជាមួយនិង Adreno 320 GPU និងអង្គចងចាំ 2GB នៃ RAM។
លក្ខណៈសម្បត្តិផ្សេងទៀតនៃស្មាតហ្វូនមួយនេះរួមមានកាមេរ៉ាមុខក្រោយ ដោយកាមេរ៉ាមុខមានទំហំ 2 មេហ្កាភិចស៊ែលសម្រាប់វីដេអូខល កាមេរ៉ាក្រោយមានទំហំ 10 មេហ្កាភិចស៊ែលសម្រាប់ថតរូបភាព និង វីដេអូ ហើយវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការប្រភេទ Android 4.4 Kit Kat៕
ប្រភព៖ Motorola / G+