ព័ត៌មាន

តាមដានសកម្មភាពរបស់អ្នកជាមួយនិង Runtastic Orbit Fitness Tracker​(មានវីដេអូ)

image

ក្នុង​សប្តាហ៍​នេះដែរ​ក្រុមហ៊ុន Runtastic បានធ្វើ​ការដាក់​បង្ហាញ​នូវ​ឧបករណ៍តាមដានសុខភាព ( fitness tracker) ថ្មី​មួយ​ដែល​ពួកគេ​បាន​បង្កើត​ដែលមាន​ឈ្មោះថា​Orbit ផងដែរ​វា​ក៏​អាច​ត្រូវបាន​ប្រើ​ជា​នាឡិការ​ដៃ​បានដែរ។

Runtastic មាននូវ Runtastic application ជាច្រើន​រួចរាល់​ទៅហើយ​ដែល​អាច​ប្រើ​បាន​ជាមួយនិង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ដំណើរការ Android, iOS និង Windows Phone។ ប៉ុន្តែ Orbit fitness tracker ម៉ូ​ដែល​ថ្មី​នេះ​មាន​សមត្ថភាព​អាច​រាប់​នូវ​ចំនួន​ជណ្តើរ​ដែល​អ្នក​និង​ដើរ​ឡើង, ចំនួន​កាឡូរី,រយះពេល​នៃ​ការ​ដេក និង​មុខងារ​មាន​ប្រយោជន៍​ជាច្រើន​ទៀ។ ហើយ​វា​ផងដែរ​អាច​ធន់​និង​ជម្រៅ​ទឹកបាន​រហូតដល់​ជម្រៅ  300 ហ្វ៊ី​ត​ដែល​អាចអោយ​អ្នក​ហែល​ទឹក​ដោយ​គ្មាន​ការបារ​ម្មណ៍។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឧបករណ៍​មួយ​នេះ​អាច​ប្រើ​បាន​នូវ​ប្រព័ន្ធ Bluetooth ដែល​អាចធ្វើ​ការភ្ជាប់​តាមរយះ​ប្រព័ន្ធ wirelessទៅកាន់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ក្នុង​ការវិភាគ​ទៅកាន់​ល្បឿន​នៃ​ការរត់ ហែល​ទឹក និង ទិន្ន័យផ្សេងៗទៀត។ Runtastic Orbit fitness tracker នេះ​គឺ​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ $119 ប៉ុណ្ណោះ​និង​មាន​ប្រាំបី​ពណ៌​សម្រាប់​ជ្រើសរើស៕

image

ប្រភព៖  Engadget