ព័ត៌មាន

មានវីដេអូបង្ហាញពី Xiaomi Mi4

image

ប្រសិនបើ​អ្នកមាន​ចំណាប់អារម្មណ៍​នូវ​ពត៌មាន និង លក្ខណៈសម្បត្តិ​បន្ថែម​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​ដែលមាន​ឈ្មោះថា Xiaomi Mi4 ដែល​ទើបតែ​បានដាក់​បង្ហាញ​នាពេលថ្មីៗនេះ អ្នក​ក៏​ប្រហែលជា​និង​មាន​ចំណង់​ចំណូលចិត្ត​នូវ​វីដេអូ​ថ្មី​មួយ​ខាងក្រោម​នេះដែ​លវា​ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​ផ្តល់នូវ​ទ​ដ្ឋិ​ភាព​ដ៏​អស្ចារ្យ​ទូទៅ​នៃ​រូបរាង ការ​រចនា និង លក្ខណៈសម្បត្តិពិសេសៗជាច្រើន​ទៀត​របស់​ឧបករណ៍​ស្មា​ត​មួយ​នេះ។

Xiaomi Mi4 មាន​អេក្រង់​ទំហំ 5.0 អ៊ីង​ប្រភេទ PS LCD capacitive touchscreen ដែល​ផ្តល់  resolution កម្រិត 1080 x 1920 ភិ​ច​ស៊ែ​ល​និង​ដង់ស៊ីតេ 441 ppi ភិ​ច​ស៊ែ​ល និង មាន​អង្គ​ប្រតិបត្តិការ​ប្រភេទ  Qualcomm Snapdragon  801 Quad-core 2.5 GHz Krait 400 processor ដែល supportដោយ​ក្រាហ្វិក​ប្រភេទ Adreno 330 និង​អង្គ​ចងចាំ RAM ទំហំ 3GB។

លក្ខណៈ​ផ្សេងទៀត​នៃ​ស្មា​ត​ហ្វូ​ន Xiaomi Mi4 រួមមាន​កាមេរ៉ា​ក្រោយ​ទំហំ 13 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែល​ផ្តល់​កម្រិត​នៃ​ការចាប់យក​រូបភាព​និង​វីដេអូ​ក្នុង​កម្រិត 4128 x 3096 ភិ​ច​ស៊ែ​ល​ដែល​ភ្ជាប់​មក​ជាមួយនិង​បច្ចេកវិទ្យា autofocus និង dual-LED flash ក៏ដូចជា​កាមេរ៉ា​មុខ​ទំហំ 8 មេ​ហ្កា​ភិ​ច​ស៊ែ​ល​1080p @ 30fps និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ប្រភេទ Android 4.4.2 KitKat ។ហើយ Xiaomi MI4 មាន​វិមាត្រ 68.55ម​ម x 239.2ម​ម x 8.9ម​ម ៕

ប្រភព៖  ibuygou