ព័ត៌មាន

វិធីសាស្ត្រក្នុងការ Record នូវ Phone Call នៅលើប្រព័ន្ធប្រតិបត្តិការ Android

នៅពេលដែលលោកអ្នកប្រើប្រាស់ស្មាតហ្វូន តើលោកអ្នកចង់ថតសម្លេងទុកដែរឬទេ? ពេលខ្លះនៅនៅពេលដែលលោកអ្នកឈ្លោះគ្នាជាមួយនឹងអ្នកណាម្នាក់លោកអ្នកមានភស្តុតាងដែលអាចធ្វើឲ្យម្នាក់នោះត្រូវមកសុំទោស និងពេលខ្លះទៀតវាជួយលោកអ្នកនៅពេលប្តឹងផ្តល់គ្នាផងដែរ។

image

ពេលនេះយើងនឹងប្រាប់ពីកម្មវិធីដែលអាចថតសម្លេងដោយស្វ័យប្រវត្តិនៅពេលដែលលោកអ្នកធ្វើការចាប់ផ្តើមទទួលការនិយាយទូរស័ព្ទ។លើសពីនេះទៅទៀតកម្មវិធីនេះក៏អាចធ្វើការថតសម្លេងបាននៅពេលស្មាតហ្វូនមួយទៀតបើក Speakers ផងដែរ។

ជាតំបូងសូមចូលទៅកាន់ Google Play Store និងរើសយកពាក្យថា “Call Recorder Boldbeast” បន្ទាប់មកធ្វើការតម្លើងវា។

នៅពេលដែលការតម្លើងចប់សព្វគ្រប់ហើយ សូមធ្វើការចុចពីរដងនៅលើប៊ូតុង Record។

 image

លោកអ្នកអាចធ្វើការចូលទៅកាន់ Settings ដើម្បីបន្ថែមមុខងារដែលលោកអ្នកពេញចិត្តបានផងដែរ។

 image

ជាលក្ខណៈ Default, Call Recorder នឹងធ្វើការថតសម្លេងនឹងលាក់ទុកនៅក្នុង Directory ដែលលាក់មួយនៅក្នុង Internal Storage នៅលើស្មាតហ្វូនរបស់លោកអ្នក ហើយលោកអ្នកអាចធ្វើការផ្លាស់ប្តូរនូវ Setting បានផងដែរ។ ចុចនៅលើ App Setting។

 image

បន្ទាប់មកទៀត ចុចនៅលើ Clip Saving Folder ដើម្បីធ្វើការផ្លាស់ប្តូរទីតាំងសម្រាប់រក្សាទុកការថតសម្លេង។

 image

លោកអ្នកត្រូវចំនាំទីតាំងឲ្យបានច្បាស់លាស់ និងវាយបញ្ជូលឲ្យបានត្រឹមត្រូវរួចចុចលើប៊ូតុង OK ដើម្បីរក្សាវាទុក។

 image

រួចយើងក៏អាចធ្វើការផ្លាស់ប្តូរនូវ​Call Record បានផងដែរដោយចុចនៅលើ Call Settings ។

 image

ជាទូទៅ Call Recorder នឹងចាប់ផ្តើមធ្វើការថតសម្លេងនៅពេលដែលមានការហៅទូរស័ព្ទ ឬទទួលទូរស័ព្ទ។

 image

ចុចនៅលើ​Auto Record Calls ដើម្បីធ្វើការផ្លាស់ប្តូរ Settings ។

 image

ចុចធីកនៅលើ Ask Before Save មានន័យថា សួរខ្ញុំសិនថា តើខ្ញុំចង់រក្សាទុកវាដែរឬទេ?

 image

ឧទាហរណ៍ នៅពេលដែលលោកអ្នកបញ្ជប់ការនិយាយទូរស័ព្ទរបស់លោកអ្នកវានឹងបង្ហាញដូចខាងក្រោម។

 image

លោកអ្នកអាចធ្វើការឆែកមើលនូវ Record ចាស់ៗដែលលោកអ្នកបានរក្សាទុកបានដោយចចនៅលើរូបភាព Phone Handset icon ។

 image

បន្ទាប់មកវានឹងបង្ហាញនូវ Record ចាស់ៗដែលវាបានថតរួច លោកអ្នកអាចធ្វើការស្តាប់ឡើងវិញបាន។

 image

លោកអ្នកក៏អាចធ្វើការ Record នូវ​Memo Voice បានផងដែរ។

 image

ឧទារហរណ៍ថា ខ្ញុំមាន Memo ចំនួនពីរហើយខ្ញុំក៏អាចចាក់ស្តាប់បានផងដែរ។

 image

ហើយលោកអ្នកក៏អាចធ្វើការ Delete វាបានផងដែរ។

 image

ម្យ៉ាងវិញទៀត លោកអ្នកក៏អាចប្រើប្រាស់នូវកម្មវិធី Smart Voice Recorder សម្រាប់ថតនូវសម្លេងក្រៅរបស់ទូរស័ព្ទ។ លោកអ្នកក៏អាចធ្វើការ Record សម្លេងផ្ទាល់បានផងដែរលុះត្រាតែលោកអ្នកភ្ជាប់ទៅកាន់ SpeakerPhone ។

 imageimage