ព័ត៌មាន

ស្មាតហ្វូន AT & T Moto X បានដាក់ឲ្យកក់ទិញហើយ

 image

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Motorola បានប្រកាសពីស្មាតហ្វូនស៊េរីថ្មីរបស់ខ្លននោះគឺ Moto G និង Moto X ដែលពេលនេះបានដាក់ឲ្យកក់ទិញបានហើយនៅលើ AT & T ក្នុងតម្លៃ ៩៩ ដុល្លារអាមេរិចសម្រាប់រយៈពេលកុងត្រា ១ ឆ្នាំនិងតម្លៃ 526 ដុល្លារអាមេរិចសម្រាប់គ្មានការចុះកុងត្រា។

 image

Moto X ជាស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់ទំហំ 5.2 អ៊ីងជាមួយនឹងអេក្រង់បង្ហាញរូបភាពប្រភេទ OLED Display កម្រិត Full High Definition Resolution ដល់ទៅ  1920 x 1080 ភិចសែលផងដែរ។

លើសពីនេះទៀត វាបានបំពាក់ជាមួយនឹង CPU ប្រភេទ Qualcomm Snapdragon 801 ដែលមានល្បឿន 2.5GHz មាន RAM ទំហំ 2GB ជាមួយនឹង Storage ទំហំ 16GB/32GB ។

 image

Moto X ក៏បាន​ Update ទៅលើកាមេរ៉ាខាងក្រោយមានទំហំ 13 MP និងកាមេរ៉ាខាងមុខមានទំហំ 2MP មានថ្មដែលមានកម្លាំងថាមពល 2300mAh ប្រើប្រាស់ 802.11 ac WiFi, Bluetooth 4.0 LE ហើយវានឹងលក់ជាផ្លូវការនៅថ្ងៃទី ២៣ ខែកញ្ញាខាងមុខនេះ។

ប្រភព៖ AT & T, Ubergizmo