ព័ត៌មាន

Galaxy Alpha ជម្រើសល្អបំផុតសម្រាប់មនុស្សសម័យថ្មី

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Samsung បានប្រកាសម៉ូដែលថ្មី Galaxy Alpha ហើយពេលនេះវាត្រូវបានគេចែកចាយពាសពេញពិភពលោក។

ថ្មីៗនេះ រោងចក្រនៅប្រទេសកូរ៉េ Korean OEM បានបង្ហាញម៉ូដែល Samsung Galaxy Alpha ក្នុងប្រទេសឥណ្ឌា។

Samsung Galaxy Alpha ត្រូវបានគេរចនាមកជាមួយគម្របផ្លាសស្ទិក ហើយមានភ្ជាប់ Sensor ពិសេសដែលជាបេះដូងសំខាន់ដូចជា Samsung Galaxy S5ផងដែរ។

image

លក្ខណៈពិសេសមួយចំនួនរបស់វាៈ វាជាម៉ូដែលថ្មីដែលបំពាក់មកជាមួយអេក្រង់ប្រភេទ Super AMOLED ដែលមានទំហំ 4.7 អ៊ីង ដែលមានកម្រិតភាពច្បាស់ 1280 ភិចសែល ជាមួយនឹងប្រព័ន្ធដំណើរការខួរក្បាល(processor)ប្រភេទ octa-core Exynos មានល្បឿន 1.8GHz និងមានអង្គចងចាំ(RAM)ទំហំ 2GB  ។ វាភ្ជាប់មកជាមួយមេម៉ូរ៉ីក្នុងម៉ាស៊ីន 32GB ប៉ុន្តែវាមិនមានភ្ជាប់ microSD card slot នោះទេ។

 

ម៉ូដែលនេះបានភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ 12មេហ្គាភិចសែល ដែលមានភាពងាយស្រួលក្នុងការថតរូប និងថតវីដេអូរជាមួយនឹងកាមេរ៉ាមុខទំហំ 2មេហ្គាភិចសែល សាកសមជាមួយនឹងសមត្ថភាពថ្ម1,860 mAh និងប្រើប្រព័ន្ធដំណើរការ Android 4.4.4 Kitkat

ពណ៌របស់ម៉ូដែលនេះបាននាំមកជាមួយពណ៌ចំរុៈចំនួនប្រាំពណ៌ខ្មៅ ពណ៌ស ពណ៌មាស ពណ៌ប្រាក់ ពណ៌ខៀវ។

ប្រភព៖ Samsung