Nexus 4 នៅមិនយូរនឹងលោតទៅប្រើប្រព័ន្ធប្រតិបត្តិការ Lollipop កុំឱ្យចាញ់គេ

 

Android 5.0 Lollipop ចេញហើយ ជាសាក្សីភាពគួរឱ្យចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនស្មាតទូរស័ព្ទមួយចំនួនដែលបានប្រឹងប្រែងកក់ និងដាក់ឈ្មោះឈរក្នុងជួរង់ចាំប្រព័ន្ធប្រតិបត្តិការថ្មីនាសម័យបច្ចេកវិទ្យាទំនើប។

កាលពីដើម ក្រុមហ៊ុនផលិតម៉ូដែល Nexus 4 មិនបានបង្ហាញពីមហិជ្ជតារបស់ខ្លួនលើប្រព័ន្ធប្រតិបត្តិការថ្មីAndroid 5.0 Lollipopនោះទេ ប៉ុន្តែពេលនេះដល់ពេលដែលក្រុមហ៊ុនមិននៅរង់ចាំយូរនោះទេដើម្បីសាកល្បងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop

image

យោងតាមប្រភពពត៌មាន Googler Sascha Prüterបានបញ្ជាក់ថា ការភ្លេចភ្លាំងមួយចំនួនបានបណ្តាលឱ្យម៉ូដែលថ្មីគាំង ដូច្នេះដល់ពេលដែលគេត្រូវផ្លាស់ប្តូរវាចេញដោយធ្វើការ Update ថ្មីជាមួយប្រព័ន្ធប្រតិបត្តិការ  Android 5.0 Lollipop គ្មានមន្ទិល។

image

សរុបមក ម៉ូដែល Nexus 4  បានចូលរួមប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការថ្មីដើម្បីដឹងវិសាលភាពសូមរងចាំមើលការ Preview ប្រព័ន្ធប្រតិបត្តិការនេះទាំងអស់គ្នា។

 

ប្រភព៖Android 5.0 Lollipop

Leave a Reply

Your email address will not be published. Required fields are marked *