ក្រុមហ៊ុន LG បង្កើតប្រព័ន្ធខួរក្បាលថ្មីកាន់តែខ្លាំងជាងមុន

ក្រុមហ៊ុន LG បានប្រកាសប្រព័ន្ធដំណើរការខួរក្បាលថ្មី ប្រភេទ  LG NUCLUN ដែលមានឈ្មោះថា octa coreocta core បានសង់ឡើងពីប្រព័ន្ធដំណើរការ  quad core(ARM Cortex-A15)ល្បឿន 1.5GHz  និងប្រព័ន្ធដំណើរការ  quad core(ARM Cortex A-7) ល្បឿន 1.2GHz processorបញ្ចូលគ្នា។

ខួក្បាលប្រភេទ LG NUCLUN បានភ្ជាប់មកជាមួយ LTE-A Cat 6 អាចឱ្យអ្នកទាញយកបានដោយប្រើល្បឿន 225Mbps ។ក្រុមហ៊ុននឹងដាក់បង្ហាញម៉ូដែលប្រព័ន្ធដំណើរការ version ថ្មី គេហៅវាថា  ទូរស័ព្ទ LG G3 Screen

image

ទូរស័ព្ទ LG G3 Screen បានភ្ជាប់មកជាមួយប្រព័ន្ធដំណើរការខួក្បាល octa core LG NUCLUN (processor) នឹងភ្ជាប់មកជាមួយអង្គចងចាំទំហំ 2GB (RAM) ហើយអាចបន្ថែមមេម៉ូរ៉ីបានរហូតដល់ទៅ 32GB ដោយមានផត microSD card slot

 

ទូរស័ព្ទ LG G3 Screen បានបំពាក់អេក្រង់ទំហំ  5.9 អ៊ីង ប្រភេទ Full HD IPS display មានកម្រិតភាពច្បាស់នៃរូបភាព  1920 x 1080 ភិចសែល និងមានសមត្ថភាពថ្ម 3,000 mAh

វាមានកាមេរ៉ាមុខទំហំ  2.1 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ   13 មេហ្គាភិចសែល និងប្រើប្រាស់ប្រព័ន្ធដំណើរការ  Android 4.4 KitKatល្អឥតខ្ចោះ។

 

ប្រភព៖LG 

Leave a Reply

Your email address will not be published. Required fields are marked *