Nokia N1 សមត្ថភាពខ្ពស់ ជា Android tablet

ក្រុមហ៊ុន Nokia បានផលិត Android tablet​មានសមត្ថភាពកាន់តែពិសេសដើម្បីយកទីផ្សារផលិតផលឱ្យបានខ្ពស់។  ក្រុមហ៊ុន Nokia បានប្រកាស  Android tablet ដំបូងមានឈ្មោះថា Nokia N1 និងបានបង្ហាញឈ្មោះខ្លះៗពីវ៉ិបសាយរបស់ក្រុមហ៊ុន Nokia។

image

លក្ខណៈសម្បត្តិ Nokia N1 មិនគួរមើលរំលង

Nokia N1 ជា Android tablet បំពាក់មកជាមួយអេក្រង់ទំហំ 7.9 អ៊ីង មានអេក្រង់បង្ហាញប្រភេទ IPS display ជាមួយនឹងកម្រិតបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក 2048 x 1536 ភិចសែល និងមានដំណើរការជាមួយប្រព័ន្ធដំណើរការ Android 5.0 LollipopAndroid tablet មានដំណើរការដោយ Intel ទំហំ 64-bit (processor) Atom Z3580 (processor) ល្បឿន 2.3GHz ជាមួនឹងកាមេរ៉ាមុខ និងភ្ជាប់អង្គចងចាំទំហំ 2GB (RAM)។ ដើម្បីថតរូបភាពបានច្បាស់ និងភ្លឺដូចធម្មជាតិម៉ូដែលនេះភ្ជាប់មកជាមួយកាមេរ៉ាមុខទំហំ  5 មេហ្គាភិចសែល មានសមត្ថភាពថតវីដេអូរFull HD 1080p រួមជាមួយកាមេរ៉ាក្រោយទំហំ  8 មេហ្គាភិចសែល ផ្សំជាមួយសមត្ថភាពពិសេស auto focus។ ម៉ូដែលនេះ ប្រើថាមពល  5300 mAh ភ្ជាប់  WiFi  និង  Bluetooth ដើម្បីចែកចាយឯកសារ។

ប្រភព៖ Nokia

Leave a Reply

Your email address will not be published. Required fields are marked *