ព័ត៌មាន

ក្រុមហ៊ុនPacific Systems និងZycoo បានរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងអំពីឧបករណ៍អាយធី

         

 image

 

កាលពីព្រឹកថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៤ ក្រុមហ៊ុន Pacific Systems និងZycoo បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបង្ហាញឧបករណ៍អាយធីជំនាន់ថ្មីរបស់ក្រុមហ៊ុន Zycoo ។ការរៀបចំវគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេលចំនួយមួយថ្ងៃ ដែលចាប់ផ្តេើមពីម៉ោង ១:៣០នាទី ដល់ ម៉ោង ៥ រសៀល ជាមួយសិក្ខាកាម​ចូលរួម​ក្នុង​វគ្គ​វណ្តុះ​បណ្តាល​នេះប្រមាណ  ៥០  នាក់មកពីណ្តាក្រុមហ៊ុនផ្សេងៗគ្នា។

 

គោបំណងក្នុងវគ្គបណ្តុះបណ្តាលនេះគឺការបង្ហាញពីឧបករណ៍អាយធីដែលបំពាក់មកជាមួយបច្ចេកវិទ្យាកាន់តែទំនើប ហើយពន្យល់ណែនាំចំពោះការ ប្រើប្រាស់សមត្ថភាព ព្រមទាំងអត្ថប្រយោជន៍ជាច្រើនដែលឧករណ៍នេះអាចធ្វើបានលើសពីឧបករណ៍ផ្សេងៗទៀត។

ជាមួយនឹងការសិក្សានេះក្រុហ៊ុន  Zycoo បាននាំមកនូវឧបករណ៍ដូចជា IP Phone System, IP Office for SOHO, Hardware Appliance, IP Phone,Zycoo CooVox,​ Recording device, Confernce Device, CallCenter និងមានមួយចំនួនទៀត។

image

 

សម្រាប់ឧករណ៍ទាំងនេះសុទ្ទសឹងជាឧបករណ៍ដែលពោលពេញដោយសមត្ថភាព ជាមួយការចនាយ៉ាងយកចិត្តទុកនិងសម្រិតសម្រាងដ៏ល្អិតល្អន់របស់ Zycoo   ដើម្បីបម្រើរជូនដល់អថិតិជនយកទៅប្រើប្រាស់ដើម្បីជំរុញឲ្យដំណើរការអាជីវកម្មពួកគេមានដំណើរបានរលូន។ម្យា៉ងទៀតចំពោះវគ្គវណ្តុះបណ្តាលនេះ បានផ្តល់ជាចំណេះដឹងនិងសារៈប្រយោជន៍ជាច្រើនសម្រាប់សិក្ខាកាមជាមួយនឹងការចែករំែលកនូវចំណេះដឹងថ្មីៗ រួមជាមួយការបង្ហាញពីលក្ខណៈ ពិសេសជាច្រើនរបស់ឧបករណ៍នីមួយៗទាំងផ្នែក Software និងHardware ផងដែរ៕

 

 image