ព័ត៌មាន

LG G Pad 8.0 ប្រកាសចេញលក់នៅកូរ៉េខាងត្បូងមុនគេបំផុត

image

 

ពីរខែមុន ក្រុមហ៊ុន LG បង្ហាញថាចង់ប្រកាស LG G Pad 8.0 ជាផ្លូវការតែមកទល់ពេលនេះមិនទាន់មាន LG G Pad 8.0 ចេញលក់នៅឡើយ។ ថ្មីៗនេះ ដោយការទន្ទឹងចាំមើលផលិតផលថ្មីពីសំណាកអតិថិជន ក្រុមហ៊ុន LG បានផ្សព្វផ្សាយនៅកូរ៉េខាងត្បូងពីការដាក់លក់ LG G Pad 8.0 ថ្មីមុនគេបង្អស់។

លក្ខណះពិសេស

LG G Pad 8.0 បំពាក់អេក្រង់បង្ហាញទំហំ   8- អ៊ីង  មានកម្រិបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក 1280  X 800 ភិចសែល។ ម៉ូដែលនេះប្រើប្រព័ន្ធខួរក្បាល quad-core( processor) ល្បឿន  1.2GHz  ថែមទាំងមានអង្គចងចាំទំហំ 1GB ( RAM)  និងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ  16GB  ថែមទាំងមានកាត microSD card slot ថែមមេម៉ូរ៉ីបានទំហំ  64GB

 

ទូរស័ព្ទនេះបំពាក់កាមេរ៉ាទំហំ 5MP និងកាមេរ៉ាមុខទំហំ  1.3MP ថតរូបភាព និងវីដេអូរបានច្បាស់។ ក្នុងការចែកចាយឯកសារ ទូរស័ព្ទនេះភ្ជាប់បណ្តាញ  LTE     WiFi     Bluetooth   និងប្រើថ្មមានថាមពល 4,200 mAh កាន់តែពិសេសជាមួយនឹងដំណើរការរលូន ដោយប្រព័ន្ធដំណើរការ  Android 4.4.2 KitKat

សូមបញ្ជាក់ថា​ LG G Pad 8.0 ប្រកាសលក់ដំបូងមានពណ៌ស ពណ៌ផ្សេងទៀតនឹងមានតាមក្រោយ៕

 

ប្រភព៖ Pad LG