ព័ត៌មាន

Samsung Galaxy Tab 3 Kid ម៉ូដែលថ្មីប្រើមាតិកាសាកសមសម្រាប់ក្មេង

image

 

លើកដំបូងបំផុតល្បីថា Galaxy Tab 7​ នឹងមានវត្តមាននៅពេលឆាប់ៗតែផ្ទុយទៅលើបណ្តាញពត៌មានជាមួយនឹងលក្ខណះពិសេសផ្ទាល់លើ Twitterបានលើកឡើងពី Samsung Galaxy Tab 3 Kid ។ ក្រុម Moveplayer របស់កូរ៉េបានបង្ហាញរូបរាង និងព័ណ៌ពិតៗរបស់ Samsung Galaxy Tab 3 Kid។

 

 

Samsung Galaxy Tab 3 Kid បំពាក់អេក្រង់ទំហំ 7 អ៊ីង (1024×600) ភ្ជាប់ប្រព័ន្ធដំណើរការខួរក្បាល dual-core (processor)  ល្បឿន 1.2GHz ។ ម៉ូដែលនេះភ្ជាប់អង្គចងចាំទំហំ 1GB ( RAM)  ប្រើថាសផ្ទុកទិន្ន័យទំហំ 8GB និង មាន microSD ដើម្បីបន្ថែមអង្គផ្ទុកទិន្ន័យ។ វាមានដំណើរការដោយ  Android 4.1 Jelly Bean  ថែមទាំងទម្ងន់ 302g និងមានកម្រាស់ 9.9 មីលីក្រាម។  ម៉ូដែលនេះប្រើថ្មមានថាមពល 4000mAh។

 image

អ្នកពិតជារីករាយជាមួយនឹង Galaxy Tab 3 Kid និងដំណើរការឥតអាក់។ លើ Samsung Galaxy Tab 3 Kid មានមុខងារពិសេស parental locks និងប្រើមាតិកាសមស្របសម្រាប់ក្មេងៗ។ កាន់តែពិសេសអ្នកនឹងទទួលបានអារម្មណ៍ប្លែកដោយសារពណ៌ចំរុះទាក់ទាញជាងម៉ូដែលធម្មតា៕

image

 

ប្រភព៖Samsung