បច្ចុប្បន្ន កំណើនចំនួននាឡិការកើនឡើងឥតឈប់ឈរ ក្នុងនោះក្រុមហ៊ុន Sony ក៏បានផលិតនាឡិការមានមុខងារពិសេសដើម្បីប្រណាំងប្រជែង។
នាឡិការចំនួនពីរគ្រឿងរបស់ក្រុមហ៊ុន Sony ត្រូវបានដាក់បង្ហាញនៅប្រទេសឥណ្ឌាមុនគេ ក្រោយមានការនាំចេញបន្ត។ SmartWatch 3 និងSmartBand ជាប្រភេទនាឡិកាថ្មី ផលិតឡើងមានលក្ខណះប្រកួតប្រជែងទាំង ការរចនារូបរាង ប្រព័ន្ធដំណើរការ និងការភ្ជាប់ផ្សេងៗទៀត។
Sony SmartWatch 3 បំពាក់អេក្រង់យ៉ាងស្រស់ស្អាតទំហំ 1.6 អ៊ីង ប្រភេទ 320×320 TFT LCD Transflective display និងប្រើប្រាស់ប្រព័ន្ធដំណើរការខួរក្បាលប្រភេទ Quad ARM A7 (processor) ល្បឿន 1.2 GHz និងប្រើអង្គចងចាំទំហំ 512 MB (RAM) រួមជាមួយថាសផ្ទុកទិន្ន័យទំហំ 4 GB eMMC ។ ក្នុងការចែកចាយពត៌មាន នាឡិការនេះភ្ជាប់ Bluetooth 4.0 NFC និងប្រើ supports ជាមួយ micro USB charging រួមជាមួយសមត្ថភាពថ្ម 420mAh។
សម្រាប់ SmartBand Talk 3 ប្រើអេក្រង់តែ 1.4អ៊ីង ប្រភេទ E-ink display និងsupports Bluetooth 3.0 រួមជាមួយ micro USB។ វាប្រើថ្មមានសមត្ថភាព 70 mAh ។ លើសពីនេះទៅទៀត នាឡិការនេះប្រើប្រព័ន្ធដំណើរការ Android 4.4 ដែលអាចឱ្យអ្នកប្រើប្រាស់ទាញយកកម្មវិធី LifeLog app និង SmartBand Talk 3 app មកប្រើប្រាស់ភ្ជាប់ជាមួយទូរស័ព្ទផងដែរ៕
ប្រែសម្រួល៖លក្ខិណា
អាន៖ កធ្លាយ WIDOW 10 លើទូរស័ព្ទ VIEW មុនពេលដាក់បង្ហាញចុងក្រោយ
ប្រភព៖Sony