ព័ត៌មាន

L G ពន្លេចម៉ូដែលថ្មី កាន់តែទំនើបពីរពណ៌

image

 

សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិច LG Electronics (LG) បានបញ្ចេញនាឡិការថ្មីប្រើប្រាស់ប្រព័ន្ធដំណើរការ Android។ នាឡិការថ្មី LG Watch Urbane យកលំនាំផលិតតាមម៉ូដែល LG Watch R ដែលជានាឡិការដំបូងបំផុតដែលប្រើអេក្រង់ផ្លាស្ទិក OLED (P-OLED) ដែលបង្ហាញកាលពីខែតុលា ឆ្នាំ 2104 ។

 

 

LG Watch Urbane ជានាឡិការថ្មីដែលមានអេក្រង់កាន់តែស្តើងជាងមុនដែលប្រើបានទាំងបុរស នារី។ នាឡិការធ្វើពីលោហះធ្វើពីប្រាក់ និងមាសស្រស់ស្អាតជាងមុន។  LG Watch Urbane មានលក្ខណះពិសេសថ្មី ត្រង់ចំណុចប៉ះអេក្រង់ដែលអាចភ្ជាប់ទៅកាន់ទូរស័ព្ទបានយ៉ាងងាយស្រួល។ ការភ្ជាប់ទៀតសោតវាមានសមត្ថភាពភ្ជាប់ជាមួយឧបករណ៍ប្រើប្រព័ន្ធដំណើរការ  Android 4.3 ឡើងទៅ។  

 image

Watch Urbane មាន sensor  ប្រភេទ  photoplethysmography (PPG) ដែលអាចគណនាតម្លៃចលនាបេះដូងរបស់មនុស្ស  និងភាគរយនៃលំហាត់ប្រាណបានថែមទៀតផង។ កាន់តែពិសេស ម៉ូដែលនេះមានសមត្ថភាពប្រើ Always-On mode  ដែលអាចបង្ហាញម៉ោងលើអេក្រង់ ហើយថែមទាំងអាចសន្សំសំចៃថ្មបានថែមមួយកម្រិតទៀត។ ​លោក Juno Cho ជាអគ្គនាយកក្រុមហ៊ុន  LG Electronics Mobile Communications Company បានឱ្យដឹងថា “LG Watch Urbane នាឡិការដៃដែលប្រើហើយមិនប៉ះពាល់ ឬ​មានឥទ្ធិពលលើស្បែក។  

 image

លក្ខណះពិសេសខុសគេ ម៉ូដែលផ្សេងត្រង់ នាឡិការដៃនេះ  LG Watch Urbane ប្រើប្រាស់ប្រព័ន្ធដំណើរការ  Android ប្រព័ន្ធខួរក្បាលប្រភេទ  Qualcomm Snapdragon 400 ល្បឿន 1.2GHz ។ ផ្ទៃអេក្រង់ធំ ភ្លឺច្បាស់ងាយស្រួលមើលទំហំ  1.3-អ៊ីង ប្រើថ្មមានសមត្ថិភាព 410mAh ។ កាន់តែពិសេសនាឡិការដៃនេះ មានបច្ចេកវិទ្យាសម្រាប់ការពារការជ្រៀតទឹក និងធូលី។

 

 

 

ស្មាតឧបករណ៍នេះមានអង្គចងចាំទំហំ 4GB និង​ 512 MB (Ram)។ ម៉ូដែលនេះ នឹងនាំមកនូវជម្រើសពីរពណ៌ មាស និងប្រាក់៕

 

អត្តបទប្រែសម្រួល៖ក លក្ខិណា 

 អាន៖

ចូលប្រើប្រាស់ Account របស់យើង ត្រូវប្រយ័ត្នគ្រប់ពេល

 

ប្រភព៖LG