ព័ត៌មាន

ក្រុមហ៊ុន LGសម្រេចភ្ជាប់មុខងារថ្មី

ការប្រកួតប្រជែងបច្ចេកវិទ្យាផ្នែកបំពាក់ និងភ្ជាប់គឺកាន់តែមានភាពរីកចំរើនជាបន្តបន្ទាប់។ ក្នុងចំណោមក្រុមហ៊ុនផលិតទូរស័ព្ទខ្លាំងៗ ក្រុមហ៊ុន LG បានបំពាក់បច្ចេកវិទ្យាប្លែកមួយទៀត ហៅថា fingerprint ដែលមានមុខងារស្កែន ហើយទីតាំងនៅផ្នែកខុសគ្នា។

​ក្រុមហ៊ុន LG បានសម្រេចចិត្តបំពាក់មុខងារ  fingerprint លើទូរស័ព្ទLG G4 flagship។ មុននេះបន្តិចក្រុមហ៊ុនក៏បានប្រឆាំងដាច់ខាតថា បច្ចេកវិទ្យានេះមិនយកលំនាំតាមម៉ូដែល iPhone 5s ទេ។ ឆ្នាំ 2103 ក្រមហ៊ុន Apple បានបញ្ចូល Sensor  ថ្មី ហើយក្រុមហ៊ុន Apple ក៏បានចោទថា មានក្រុមហ៊ុនជាច្រើនប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន មួយវិញទៀតក្នុងនោះមានក្រុមហ៊ុន LG ក្នុងនោះដែរ។

 

 

image

Galaxy S6  និង  Galaxy S6 ម៉ូដែលទាំងពីរនេះភ្ជាប់មុខងារ fingerprint ហើយថែមទាំងមានបច្ចេកវិទ្យា Samsung Pay ។ ក្រោយមកក្រុមហ៊ុន Qualcomm បានបង្ហាញប្រភេទ fingerprint readers ដែលប្រើ  3D scan ហើយក្រោយមកមាន  TouchID របស់ក្រុមហ៊ុន Apple ទាំងល្បឿន និងកម្រិត។

ចុងក្រោយប្រភពព័ត៌មានខាងក្នុងពី South Korea បានឱ្យដឹងថា ក្រុមហ៊ុន  LG  គឺបានផ្លាស់ប្តូរបច្ចេកវិទ្យាចុងក្រោយលើម៉ូដែល LG G4 ដោយ insert មុខងារ  fingerprint scanner លើ  Power keyផ្ទាល់តែមម្តង។

ក្រុមហ៊ុនបានប្រកាសជាផ្លូវការ ថាវានឹងមានដំណើរការនៅពេលឆាប់ៗនេះ៕

 

 

image

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

ប្រភព៖ LG 

អាន៖ តែប៉ុន្មានចំនុចមើលហើយនឹងលែងចង់ប្រើ IPHONE បើម៉ូដែលថ្មី…………………………..