កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Samsung បានលាតត្រដាងម៉ូដែលស៊ីមពីរ Galaxy S6 Duos លើវ៉ិបសាយរូស្ស៉ី។ លក្ខណះពិសេសនៃជើងស៊ីមមើលទៅចម្លែកជាងម៉ូដែលមុនៗ។ តើមានអ្វីប្លែក លើម៉ូដែល Samsung Galaxy S6 Duos ថ្មី។
រូបភាពម៉ូដែលថ្មី Samsung Galaxy S6 Duos បានបង្ហាញខ្លួនលើបណ្តាញ Twitter ជាមួយនឹងការគាស់មើលផ្នែកភ្ជាប់ខាងក្នុងថាពិសេសប៉ុណ្ណា។
ថាសស៊ីមថ្មី មានទំហំធំជាងមុន ដែលមានលក្ខណះស្តង់ដា ពិសេសលើ version ប្រើប្រាស់ flagship ថ្មី និងប្រើប្រាស់ dual-SIM version។ សម្រាប់ម៉ូដែល Samsung Galaxy S6 បំពាក់អេក្រង់បង្ហាញទំហំ 5.1-អ៊ីង មានកម្រិតបង្ហាញ 2,560 x1,440 ភិចសែល។ លើសពីនេះ ប្រព័ន្ធដំណើរការ Exynos 7420 (processor) រួមជាមួយអង្គចងចាំទំហំ 3GB (RAM) ជាមួយម៉េម៉ូរ៉ីបីប្រភេទសម្រាបជ្រើសរើស 32/64/128GB។
ផ្នែកកាមេរ៉ា កាន់តែច្បាស់ដោយទំហំ 16 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 5មេហ្គាភិចសែល។ ការប្រើប្រាសក្នុង និងក្រៅផ្ទះបានដោយរីករាយជាមួយសមត្ថភាពថ្ម 2,550 mAh។ ក្នុងការចែកចាយឯកសារបានលឿន និងរហ័សម៉ូដែលនេះប្រើភ្ជាប់ WiFi, Bluetooth, 4G និងប្រើប្រាស់ប្រព័ន្ធដំណើរការ Android 5.0 Lollipop ដោយបច្ចេកវិទ្យា TouchWiz UI កំពូល។
អត្តបទប្រែសម្រួល៖ក លក្ខិណា
អាន៖មើលក្រុមហ៊ុនSONY ភ្លឹកព្រោះទូរទស្សន៍….{វីដេអូរ}
ប្រភព៖ Galaxy