ព័ត៌មាន

HTC បញ្ចេញម៉ូដែលថ្មីកាន់តែខ្លាំង

image

 

 

ក្រុមហ៊ុន HTC បានចាប់ផ្តើមបង្ហាញម៉ូដែលចុងក្រោយរបស់ខ្លួនភ្ជាប់មកជាមួយសមត្ថភាពថ្មីៗ ។ ក្នុងចំណោមម៉ូដែលរបស់ខ្លួន HTC មានភាពជឿជាក់ជាមួយនឹងម៉ូដែលថ្មីដែលគុណភាពប្រើប្រាស់ខ្លាំងជាងមុន។

 

ម៉ូដែល  HTC one M9 ប្រើប្រាស់ប្រព័ន្ធដំណើរការ Android 5.0 Lollipop និងប្រើ HTC Sense 7.0 លើអេក្រង់ទំហំ 5 អ៊ីង ប្រភេទ  Full HD ដែលមានកម្រិតភាពច្បាស់ 1920 x 1080 ភិចសែល។​

ទូរស័ព្ទនេះរឹតតែខ្លាំងដោយសាយប្រើប្រាស់ប្រព័ន្ធដំណើរការ core Qualcomm Snapdragon 810 ចំនួនរហូតដល់ទៅប្រាំបីគ្រាប់។ ដំណើរការម៉ូដែលនេះភ្ជាប់អង្គចងចាំទំហំ 3GB (RAM) សម្រាប់រក្សាឯកសារ  រួមជាមួយមេម៉ូរ៉ីទំហំ 32GB  ដោយអ្នកអាចប្រើកាត microSD card slot ដើម្បីបន្ថែមមេម៉ូរ៉ីបានរហូតដល់ទៅទំហំ 128GB card។ ម៉ូដែល HTC One M9  ភ្ជាប់កាមេរ៉ាទំហំ 20 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 4 មេហ្គាភិចែល ដោយ Ultrapixel

សរុបមក HTC one M9 ត្រូវបានក្រុមហ៊ុនបន្ថែមការភ្ជាប់ និងបំពាក់ថ្មីៗកាន់តែច្រើន និងពិសេស ហើយម៉ូដែល Version នេះបានដាក់បង្ហាញជាផ្លូវការ៕

អត្តបទប្រែសម្រួល៖ក លក្ខិណា 

អាន៖ពេញ FB សើចពីបច្ចេកវិទ្យាថ្មី ប្រើស្បែកជើងលើកជើងថតរូបយ៉ាងរីករាយ

ប្រភព៖ HTC