ព័ត៌មាន

ម៉ូដែល Xperia C4 ក្រុមហ៊ុនប្រកាសថាជាម៉ូដែល……..

 

ទាញយកដោយឥតគិតថ្លៃ៖ SNAPDRAGON 810 រងពាក្យចច៉ាមអារ៉ាមថាមានបញ្ហា

image

ស្មាតហ្វូនទំនើបៗរបស់ Sony ត្រូវបានផលិតជបន្តបន្ទាប់ និងដាក់លក់ទូរទាំងសាកលលោក។  ថ្មីៗនេះក្រុមហ៊ុនបានសម្រេចម៉ូដែលថ្មីមួយទៀតហៅថា Xperia C4។ ក្រុមហ៊ុនបានបញ្ជាក់ថា ម៉ូដែល Xperia C4 ជាម៉ូដែលទំនើបចុងក្រោយគេ។

 

ក្រុមហ៊ុន Sony បានផលិតស្មាតហ្វូនដែលមានសមត្ថភាពថ្មី ម៉ាក Xperia C4។ ទូរស័ព្ទនេះបំពាក់អេក្រង់ទំហំ 5.5​អ៊ីង ប្រើអេក្រង់ប្រភេទ full HD ភ្ជាប់ប្រព័ន្ធខួរក្បាលទំហំ 64-bit (processor)។ ក្រុមហ៊ុនបានលើកដំកើងថា ស្មាតហ្វូននេះពិតជាអាចផ្លាស់ប្តូរបទពិសោធន៍នៃការប្រើប្រាស់ប្លែកពីទូរស័ព្ទផ្សេងៗទៀត។

 

image

លោកអគ្គនាយកក្រុមហ៊ុន  Tony McNulty បានមានប្រសាសន៍ថា​  ម៉ូដែល Xperia C4  ថែមទាំងមានសមត្ថភាពថតរូបភាពបានកាន់តែប្រសើរ  ដោយម៉ូដែលនេះប្រើកាមេរ៉ាមុខទំហំ5 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ13-មេហ្គាភិចសែល សមត្ថភាព auto focus  និង automatic support ជាមួយ HDR — (High Dynamic Range ) រួមជាមួយការចែកចាយឯកសារកាន់តែលឿនរហ័សទាន់ចិត្តដោយ ការភ្ជាប់បច្ចេកវិទ្យា 4G/LTE ឈានមុខ។  

 

imageimage

សរុបមកពេលនេះ ក្រុមហ៊ុនបានលើកម៉ូដែល Xperia C4 ជាទូរស័ព្ទជំនាន់ចុងក្រោយរបស់ខ្លួនដែល គ្រោងនឹងវាយលុកលើទីផ្សារបច្ចុប្បន្ន៕

 

អត្តបទ៖ក លក្ខិណា 

អាន៖ជិតដល់ថ្ងៃដាក់បង្ហាញម៉ូដែល SONY XPERIA Z4 តើម៉ូដែលនេះមាន…..

ប្រភព៖​SONY