ព័ត៌មាន

Samsung Galaxy A8 មានរាងស្តើង តែស្តើងមិនដល់ស្មាតហ្វូនល្បីផ្សេងទៀត

imageimage

 

តើត្រកូល Samsung Galaxy ប៉ុន្មានគ្រឿងដែលអ្នកស្គាល់? ក្នុងនោះអ្នកប្រកដជាស្គាល់ Samsung Galaxy Note 1  Samsung Galaxy Note 2 រហូតដល់ Note 4 ជាមួយនឹង Samsung Galaxy​ S1 រហូតដល់ Samsung Galaxy S6 ឬ 6S ដែលគ្រោងនឹងបង្ហាញនៅពេលឆាប់នេះ។ ក្រៅពីនេះនៅមាន Samsung Galaxy A 2 Samsung Galaxy A5 Samsung Galaxy A7 ហើយឈាន់ដល់ Version Samsung Galaxy A8។ Samsung Galaxy A8 មានអ្វីប្លែកពី ត្រកូល Samsung Galaxy នានា?

 imageimage

Galaxy A8 ត្រូវបានក្រុមហ៊ុន Samsung  ប្រកាសថាជាស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតក្នុងចំណោមត្រកូល Samsung Galaxy ។ ស្មាតហ្វូននេះមានកម្រាស់  5.9mm (0.23in)  ដែលស្តើងជាង Galaxy S6 Edge រហូតដល់ទៅ 85% ។ ក្រៅពីមានរាងស្តើង ស្មាតហ្វូននេះមានភ្ជាប់ ថាមពលថ្មទំហំ 3,050mAh  និងថ្ម3,050mAh  ជាមួយកាមេរ៉ាទំហំ  16-មេហ្គាភិចសែល ។

នេះបានន័យថា​  Samsung Galaxy A8  មានរាងស្តើង 5.9mm (0.23in)   ចុះបើយកទៅប្រៀបជាមួយស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងដែលមានកម្រាស់ស្តើងៗល្បីល្បាញផ្សេងទៀត ​ប្រកដជា Galaxy A8 ក្រាស់ជាងគេបន្តិចប៉ុណ្ណោះ៖

  • Vivo X5 Max (4.75mm)

    • imageimage
  • Oppo R5 (4.85mm)

    • imageimage
  • Gionee Elife S5.1 (5.1mm)

    • image
  • Samsung Galaxy A8  5.9mm (0.23in)   

 imageimage

 

អាន៖ ក្រុមហ៊ុន SAMSUNG បង្ហើបកាលបរិច្ឆេទបង្ហាញ VERSION ថ្មីនៅពេលឆាប់ៗនេះ