ព័ត៌មាន

iPod ត្រូវបានគេ Update ឡើង Version គុណភាពមិនចាញ់ iPhone 6

 

 

ក្រុមហ៊ុន Apple ផលិត iPod មានអាយុកាលបីឆ្នាំ ប៉ុន្តែលក្ខណៈពិសេសការភ្ជាប់ និងបំពាក់សមត្ថភាពរក្សាដដែល។ ពេលនេះ iPod ត្រូវបានគេ Update ឡើង Version ឱ្យពិសេសជាងមុន។

 

iPod Version ថ្មី ត្រូវបាន Update បន្ថែមសមត្ថភាពកាមេរ៉ាប្តូរពីទំហំ 5  មេហ្គាភិចសែលមក ទំហំ 8 មេហ្គាភិចសែល។ អ្នកអាចថតវីដេអូរបានកម្រិតវីដេអូរកាន់តែច្បាស់ រូបភាពថតយឺតៗ ឬលឿនមាននៅក្នុង Option  រួមជាមួយកាមេរ៉ាមុខ Update បានទំហំ 1.2 មេហ្គាភិចសែល ដូចស្មាតហ្វូន iPhone 6។ ក្នុង Option របស់កាមេរ៉ាអ្នកអាចថតយកវីដេអូរកម្រិត 720 HD ជាមួយនឹងការកំណត់ពេលវេលា timer mode។

 image

ការ Update ថ្មីក៏បានផ្តោតសំខាន់លើព័ណ៌ ដោយផ្តល់ជាព័ណ៌ចំរុះរួមមាន៖​ព័ណ៌ខៀវ ផ្កាឈូក មាស ប្រផេះ ប៉ុន្តែ iPod nano និង iPod shuffle ក៏ត្រូវបានក្រុមហ៊ុនរចនាព័ណ៌ថ្មីដែរ ប៉ុន្តែមិនមានការផ្លាស់ប្តូរលើ hardware  ឬ software ទេ។ ក្រោយពីការ Update ហើយ ក្រុមហ៊ុនបានបញ្ជាក់ថា iPod Version ថ្មី មានសមត្ថភាពមួយចំនួនដូច iPhone 6។

 

iPod ថ្មីដែលទើបបាន Update មានក្នុង Apple Stores  ដោយម៉ូដែល iPod touch ដាក់លក់ក្នុងតម្លៃត្រឹមតែ  $199 សម្រាប់ Version  16 GB  និងតម្លៃ $399 សម្រាប់  128GB version – (សមត្ថភាពថាសផ្ទុកទិន្ន័យធំដំបូងបំផុតសម្រាប់ iPod)។

 

អត្តបទ៖ក្រុមហ៊ុន GOOGLE នឹងបញ្ចេញស្មាតហ្វូនថ្មីចំនួនពីរថែមទាំងប្រកាសប្រើយុត្តសាស្ត្រលក់ដូចក្រុមហ៊ុន APPLE