ជាការពិតណាស់ដែលថា Facebook កំពុងពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយបណ្ដាញសង្គមមួយនេះកំពុងមានអ្នកប្រើប្រាស់ប្រមាណ 3,8 លាននាក់នៅក្នុងចំណោមប្រជាជន 15 លាននាក់នេះ។ តួលេខនោះគឺ 16% នៃចំនួនប្រជាជនកម្ពុជាសរុប ហើយនៅពេលដែលប្រជាជនកាន់តែច្រើនឈានចូលដល់វ័យជំទង់ ចំនួននៃអ្នកប្រើកាន់តែកើនឡើង។ ដូច្នេះគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេដែលក្រុមហ៊ុនផ្តល់ដំណោះស្រាយ ផ្នែកព័ត៌មានវិទ្យា និង បច្ចេកវិទ្យាទូរគមនាគមន៍ (ICT) ដ៏ឈានមុខគេ Huawei ខិតខំពង្រឹងវត្តមាននៃទំព័រហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងការបង្កើត Huawei Fan Club ជាផ្លូវការ និងដំណើរការការប្រកួត Huawei Cute Girl & Boy 2015។
កម្មវិធីប្រកួត Huawei Cute Girl & Boy 2015 លើកទឹកចិត្តដល់ប្រិយមិត្តរបស់ Huawei ទាំងអស់ឲ្យបង្ហាញនូវភាពស្រស់ស្អាត ឡូយសង្ហា ជាមួយស្ទីលទាន់សម័យ និងទាក់ទាញរបស់ពួកគេតាមរយៈរូបថតដែលថតដោយស្មាតហ្វូន Huawei រួចផ្ញើមកកាន់ប្រអប់សារ(Inbox)របស់ទំព័រហ្វេសប៊ុក HuaweiDevice Cambodia ជាការស្រេច។ ចំនួន Like មានកាន់តែច្រើនឱកាសឈ្នះមានកាន់តែខ្ពស់។ ប្រិយមិត្តដែលមានចំណាប់អារម្មណ៍អាចផ្ញើរូប Selfie របស់ពួកគេ ចាប់ពីថ្ងៃទី 06 ដល់ 26 ខែកក្កដានេះតទៅ។ បន្ទាប់មកនៅថ្ងៃទី 16 ខែសីហា បេក្ខជនជម្រុះ 10 នាក់ ចុងក្រោយនឹងត្រូវប្រកាសតាមរយៈកម្មវិធីផ្សាយផ្ទាល់វគ្គផ្តាច់ព្រ័ត្រ។ បេក្ខជន និងបេក្ខនារី ៦នាក់ចុងក្រោយនឹងត្រូវប្រកួតប្រជែងគ្នាបន្តទៀតនៅថ្ងៃទី 31 ខែសីហា ដើម្បីដណ្តើមជ័យលាភី Huawei Cute Girl & Boy ប្រចាំឆ្នាំ 2015។ រង្វាន់ទាំងអស់រួមមានស្មាតហ្វូន Huawei P8 Lite សម្រាប់រង្វាន់លេខ 1 បុរស និង Huawei Honor 4X សម្រាប់រង្វាន់លេខ 1 នារី។ ចំណែករង្វាន់លេខ 2 បុរស និងនារីទទួលបាន Huawei Gplay Mini ម្នាក់មួយ និងរង្វាន់លេខ 3 បុរស និងនារី ទទួលបាន Huawei Y5C ម្នាក់មួយ។ លើសពីនេះទៀត ជ័យលាភីទាំងប្រាំមួយរូបនឹងមានឱកាសចូលរួមគ្រប់កម្មវិធីជប់លៀង ដំណើរកម្សាន្ត សម្ពោធផលិតផលថ្មី និងមានឱកាសក្លាយជាតារាថតផ្សាយផលិតផល Huawei ទៀតផង។
ក្រៅពីកម្មវិធីប្រកួត Huawei Cute Girl & Boy 2015 ក្រុមហ៊ុន Huawei ក៏បានបង្កើតឲ្យមាន Huawei Fan Club ជាផ្លូវការផងដែរ។ យោងតាមលោក ឯម យុទ្ធូ ប្រធានជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Huawei មានបំណងបង្កើតសហគមន៍ក្រុមអ្នកគាំទ្រដ៏រឹងមាំមួយដោយផ្តល់ទីកន្លែងសម្រាប់ពួកគេភ្ជាប់ទំនាក់ទំនងគ្នា ស្វែងរកផលិតផលថ្មីៗ និងកសាងបទពិសោធន៍ល្អៗជាមួយ Huawei ។» លោកបានបន្ថែមទៀតថា៖ «ក្នុងនាមជាក្រុមហ៊ុន ព័ត៌មានវិទ្យា និង បច្ចេកវិទ្យាទូរគមនាគមន៍ (ICT) ដ៏ឈានមុខគេរបស់ពិភពលោក ព្រមទាំងជាស្លាកសញ្ញាស្មាតហ្វូនដ៏ធំលំដាប់ថ្នាក់លេខ 3 នៅកម្ពុជា និង ជាស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android លំដាប់លេខ 2 លើពិភពលោក យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមអ្នកគាំទ្រទាំងអស់នៅកម្ពុជា។ ពួកគេទាំងអស់ពេញចិត្ត និងជឿជាក់ចំពោះស្លាកសញ្ញារបស់យើង ព្រមទាំងបានគាំទ្រដល់ឧបករណ៍ផ្សេងៗទៀតរបស់ Huawei ។ យើងដឹងថានេះជាពេលវេលាដ៏សមស្របដែលត្រូវបង្កើតសហគមន៍ជាផ្លូវការមួយ ជាពិសេសសម្រាប់អតិថិជនរបស់យើង។ ពួកគេនឹងបានរំភើបរីករាយជាមួយផលិតផលថ្មី បច្ចេកវិទ្យាថ្មី និងព័ត៌មានថ្មីពី Huawei ។ មិនតែប៉ុណ្ណោះ ពួកគេនឹងមានឱកាសចូលរួមក្នុងកម្មវិធី Huawei Fan Party ដំណើរកម្សាន្ត សាកល្បងប្រើប្រាស់ផលិតផលថ្មីៗ និងទទួលបានវត្ថុអនុស្សាវរីយ៍នានាជាច្រើនទៀត។» ដើម្បីក្លាយជាសមាជិក Huawei Fan Club ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ត្រូវ Like ទំព័រហ្វេសប៊ុក Huawei Device Cambodia និង Follow Instagram តាម huaweidevice.cambodia ចែករំលែកព័ត៌មានរបស់ផលិតផល Huawei ទៅកាន់បងប្អូន មិត្តភក្តិ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗ និងចូលរួមគាំទ្ររាល់កម្មវិធីសង្គមផ្សេងៗរបស់ក្រុមហ៊ុន Huawei ។
លោកយុទ្ធូបានថ្លែងទៀតថា៖ «ក្នុងនាមជាស្លាកសញ្ញាមួយ វាគឺជាតួនាទីរបស់យើងក្នុងការណែនាំដល់អតិថិជនកម្ពុជានូវស្មាតហ្វូនដែលល្អ និងមានលក្ខណៈពិសេសបំផុត ព្រមជាមួយគុណភាពកម្រិតពិភពលោក។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនរបស់យើង។ ដូច្នេះ Huawei Fan Club និង Huawei Cute Girl & Boy 2015 គ្រាន់តែជាមធ្យោបាយពីរដែលយើងបង្កើតឡើងដើម្បីឱ្យអតិថិជនរបស់យើង បានចូលរួមលេងកម្សាន្តទាំងអស់គ្នា តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយពួកគេ។»
សូមចូលទៅកាន់ Links ខាងក្រោម ដើម្បីចូលរួមការប្រកួត Huawei Cute Girl & Boy 2015 និងដើម្បីក្លាយជា Huawei Fan៖
Huawei Cute Girl & Boy:
Huawei Fan: