ខណៈពេលដែល iPhone 6s កំពុងតែល្បីល្បាញ ប៉ុន្តែមិនទាន់បានដាក់លក់ជាផ្លូវការ មានព័ត៌មានថ្មីមួយទៀតចុះផ្សាយបង្ហាញពីការរចនា iPhone 7 ដែលនាំមកជាមួយបច្ចេកវិទ្យាកាន់តែឈានមុខ។
វីដេអូរខ្លីថ្មីមួយបានបង្ហាញពីស្មាតហ្វូនដែលមានសក្តានុពលសម្រាប់ឆ្នាំ 2106 ម៉ាក iPhone 7 ហើយរូបរាងរបស់វាមើលទៅប្រហាក់ប្រហែលស្មាតហ្វូន iPhone 6។ គំនិតនៃការរចនា hardware បង្ហាញឱ្យឃើញថា វាមានលក្ខណៈដូចស្មាតហ្វូន iPhone 5s ជាង iPhone 6 បើមើលតាំងពីក្បាលដល់ចុងទូរស័ព្ទ។ ផ្នែកមួយទៀតស្មាតហ្វូននឹងផ្តល់សមត្ថភាពសាកថ្មតាមដោយ wireless និងបំពាក់កញ្ចក់ថ្លា រួមជាមួយគុណភាពបង្ហាញ Quad HD ចាំងភ្នែក។ ប៉ុន្តែក្នុងនោះមិនបានបង្ហាញពីមុខងារ Touch-ID sensor ថានឹងត្រូវបានបន្ថែមលើ iPhone 7 ទេ។