ព័ត៌មាន

អស្ចារ្យ! សាមសុង ប្រកាសដាក់លក់ Galaxy Note 5 ជាផ្លូវការជាមួយការផ្តល់ជូនGalaxy Tab A រហូតដល់ ១៥០ រង្វាន់

 ក្រុមហ៊ុនសាមសុង នឹងរៀបចំដាក់លក់ជាផ្លូវការ Samsung Galaxy Note5 ដែលលោកអ្នកទន្ទឹងរង់ចាំ បន្ទាប់ពីបានបើកបង្ហាញនៅទៅក្រុងញ៉ូយកកាលពីប៉ុន្មានថ្ងៃមុន នៅផ្សារទំនើបសុរិយាជាន់ផ្ទាល់ដី ថ្ងៃទី 22 ខែសីហា ត្រូវនឹងថ្ងៃសៅរ៍ សប្តាហ៍នេះជាមួយនឹងការផ្តល់ជូននូវវង្វាន់ថែបប្លែត Samsung Tab A 9.7 អ៊ីញជ៍រហូតដល់ 150 រង្វាន់។

 image

កម្មវិធីនេះនឹងត្រូវចាប់ផ្តើមពីម៉ោង 8ព្រឹក ដល់ម៉ោង 6និង30នាទីល្ងាច ដោយមានការចូលរួមពីតារាចម្រៀងដែលស្ថិតក្នុងដួងចិត្តអ្នកស្តាប់ប្រចាំព្រះរាជាណាចក្រកម្ពុជាគឺកញ្ញា ឱក សុគន្ធកញ្ញា ផងដែរ ។

 image

នៅក្នុងឱកាសនោះ លោកអ្នកអាចជាវទូរស័ព្ទ Samsung Galaxy Note 5 ក្នុងតម្លៃត្រឹមតែ $730 ប៉ុណ្ណោះ ។ ហើយអ្វីដែលរំភើបជាងនេះទៅទៀតនោះគឺក្នុងចំណោមអ្នកទិញទូរស័ព្ទ Galaxy Note 5 ចំនួនបីនាក់ម្តងនឹងទទួលបានការចាប់ឆ្នោតយក Galaxy Tab A 9.7 អ៊ី​ញជ៍ចំនួន 1គ្រឿងភ្លាមៗ ហើយអ្នកដែលមិនទទួលបាន Galaxy Tab A ខាងលើនឹងទទួលបានដងថត Selfie ម្នាក់ ១គ្រឿង ភ្លាមៗ។

 image

Galaxy Note5 ជា​មាន​កញ្ចក់​រាបស្មើ​ងាយស្រួល​ក្នុងការ​សរសេរ​និង​មាន​រាង​កោង​ងាយស្រួល​កាន់​ដោយ​ប្រើ​ដៃ​តែ​ម្ខាង​ពេល​និយាយ​ទូរស័ព្ទ​។​ ជាមួយគ្នានេះ​ផងដែរ​ប៊ិក S Pen ថ្មី​មាន​រាង​មាំ ​និង​មាន​តុល្យភាព ​ពេល​កាន់​ក្នុង​ដៃ​ដែល​ងាយស្រួល​សំរាប់​សរសេរ​ និង​មាន មុខងារប្រើបានច្រើនជាង​មុន​។ តើអ្នកនៅរង់ចាំអីទៀត?