ព័ត៌មាន

យុគចិន្តា៖ «ឱក សុគន្ធកញ្ញា ជាតារាចម្រៀងដើរទាន់បច្ចេកវិទ្យា»

ឱក សុគន្ធកញ្ញា មិនត្រឹមតែជាតារាចម្រៀងដ៏ល្បីមួយរូបថែមទាំងត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាតារាមួយរូបដែលដើរទាន់បច្ចេកវិទ្យាថ្មីៗ។ ថ្មីៗនេះ តារាក្នុងចិត្តយុវវ័យរូបនេះបានបង្ហើបប្រាប់ទៅកាន់ទស្សនិកជនពីគន្លឹះពិសេសនៃជោគជ័យនៅក្នុងអាជីពរបស់នាងនៅក្នុង កម្មវិធីស៊ីធីអ៊ិនប៉ុស្តិ៍លេខ21 កាលពីថ្ងៃព្រហស្បត្តិ៍ទី27 សីហា កន្លងទៅ។

 ក្នុងសម្លៀកបំពាក់រ៉ូបពណ៌សដ៏ថ្លៃថ្នូ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បាន បង្ហើរសំនៀងយ៉ាងពិរោះរណ្តំចិត្តដោយដាក់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយនឹង ទូរស័ព្ទដៃថ្មី Galaxy Note 5 របស់នាងនៅក្នុងបទចម្រៀង « អស់ចិត្តអស់ថ្ម» ។

 image

តាមរយៈបទសម្ភាសន៍នេះ ជាមួយពិធីការិនីមិនចេះចាស់ អ្នកនាង យុគ ចិន្តា គេសង្កេតឃើញថា ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងមួយរូបដែលនិយមប្រើប្រាស់ផលិតផលបច្ចេកវិទ្យាទំនើបៗរបស់សាមសុងធ្វើជាជំនួយការក្នុងការងារប្រចាំថ្ងៃដើម្បីភាពជោគជ័យរបស់នាង។ អ្នកនាង យុគ ចិន្តា បានសរសើរថា ៖ «ក្នុងចំណោមតារានៅកម្ពុជាយើងបងឃើញថា ប្អូនជាតារាម្នាក់ដែលលេចធ្លោជាងគេផ្នែកបច្ចេកវិទ្យាទំនើប។ មិនសរសើរមិនបាន!»

 image

សុគន្ធកញ្ញាបាននិយាយថា «ពេលខ្លះខ្ញុំចូលចិត្តឆែកមើលការផាត់មុខក៏ដូចជាម៉ូតសក់តាមអ៊ីនធឺណែតដើម្បីបានគំនិតមកកែច្នៃខ្លួនឯងបន្ថែមជាមួយនឹងពណ៌រូបភាពច្បាស់ ត្រជាក់ភ្នែកដូចធម្មជាតិពិតៗ វាងាយស្រួលឲ្យខ្ញុំបង្ហាញទៅអ្នកផាត់មុខរបស់ខ្ញុំ។»

 សុគន្ធកញ្ញាបានបន្តថា «ពេលខ្លះខ្ញុំប្រើប៊ិក S Pen ដើម្បីគូរព្រាងច្នៃម៉ូតសម្លៀកបំពាក់នៅលើទូរស័ព្ទដៃ Note 5 រួចផ្ញើទៅឲ្យជាង ដើម្បីបានម៉ូតសម្លៀកបំពាក់ស្អាតៗប្លែកៗ សម្រាប់ចូលរួមកម្មវិធី និងសម្រាប់មុខជំនួញសំអាងការរបស់ខ្ញុំ»។

 image

ក្រៅពីមុខងារទាំងនេះ សុគន្ធកញ្ញា បានប្រាប់ថា នាងបានទាញអត្ថប្រយោជន៍ពីការប្រើប្រាស់ទូរស័ព្ទដៃទំនើបរបស់នាងដើម្បីរក្សាទំនាក់ទំនងជាមួយនឹងអ្នកគាំទ្ររបស់នាង។ នាងថា ៖ «ថ្វីត្បិតតែខ្ញុំជាតារាក៏ពិតមែន តែការរស់នៅប្រចាំថ្ងៃក៏មិនខុសពីបងប្អូនទស្សនិកជនប៉ុន្មានដែរ ដោយគ្រាន់តែពេលខ្លះការងារមានភាពមមាញឹកមិនសូវជាមានពេលជួបជុំជាមួយក្រុមគ្រួសារប៉ុន្តែទោះបីជារវល់យ៉ាងណាក៏ដោយខ្ញុំក៏តែងតែឆ្លៀតពេលខលតាម Skype ឬ LINE ចំណែកអ្នកគាំទ្ររបស់របស់ខ្ញុំ ពួកគាត់តែងតែតាមដានសកម្មភាពរបស់ខ្ញុំ តាមរយៈ Facebook និង Instagram»។

 image

មិនត្រឹមតែប៉ុណ្ណេះ នៅក្នុងកម្មវិធីស៊ីធីអ៊ិន ប៉ុស្តិ៍លេខ21  កញ្ញា ឱក សុគន្ធកញ្ញា បាន បង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងជាមួយនឹង Galaxy Note 5 ដោយបានសុំអ្នកនាង យុគ ចិន្តា ថតរូប Selfie  ព្រមទាំងចុះហត្ថលេខាលើរូបថតភ្លាមៗតែម្តង ធ្វើឲ្យអ្នកនាង យុគ ចិន្តា ទប់សរសើរមិនបាន។ តារារូបនេះបានបន្ថែមថា «ជាមួយនឹងការថតរូប ពេលនេះគ្មានអ្វីស្រួលជាងទូរស័ព្ទដៃទេ ថតភ្លាម សរសេរភ្លាម បង្ហោះភ្លាម! ប៉ុន្តែលើសពីនេះទៅទៀត នៅលើ Note 5 អាចឲ្យយើងសរសេរអក្សរដៃ ឬចុះហត្ថលេខាបានភ្លាមៗគួរឲ្យពេញចិត្តជាទីបំផុត»។

 គួររំលឹកថា ទូរស័ព្ទដៃទំនើប Galaxy Note 5 ទើបសម្ពោធកាលពីថ្ងៃសៅរ៌កន្លងទៅដែលទទួលបានការគាំទ្រ និងលក់ដាច់បំផុតក្នុងចំណោមប្រភេទទូរស័ព្ទស្មាតហ្វូនទំនើបៗទាំងអស់។