ព័ត៌មាន

HUAWEI Mate S កំពូលអេក្រង់ច្បាស់ FHD AMOLED បង្កើតក្តីស្រឡាញ់ គ្រាន់តែប៉ះលើកដំបូង! (Video)

ជាមួយនឹងពាក្យថា “MAKE IT POSSIBLE” របស់ក្រុមហ៊ុន​ HUAWEI ពិតជាមិនធ្វើឱ្យអ្នកគាំទ្រ និងអតិថិជនរបស់ខ្លួនមានការខកចិត្តឡើយ។ វត្តមានរបស់កំពូលស្មាតហ្វូន “HUAWEI Mate S” បានធ្វើឱ្យមានការភ្ញាក់ផ្អើលគ្រប់ទីកន្លែងទូទាំងពិភពលោកដោយសារតែរូបរាងទំនើបស្រស់ស្អាត ការរចនាយ៉ាងល្អឥតខ្ចោះ និងបច្ចេកវិទ្យាដ៏ទំនើបដែលមិនធ្លាប់មានពីមុនមកនឹងនឹកស្មានមិនដល់ថា ក្រុមហ៊ុនយក្សមួយនេះអាចផលិតបានស្មាតហ្វូនដែលល្អឥតខ្ចោះលើសជំនាន់មុនៗ។

image

ការរចនារូបរាងដែលល្អឥតខ្ចោះ

 image

HUAWEI Mate S មានរូបរាងយ៉ាងស្រស់ស្អាត ភាពទាក់ទាញ ទំងន់ស្រាល រាងល្មមសក្តិសមបំផុតនៅក្នុងបាតដៃរបស់អ្នក។ វាមិនត្រឹមតែល្អឆើតតែសម្រស់នោះទេ ប៉ុន្តែការប្រើប្រាស់វិញគឺថា​ម៉ាអែមតែម្តង។

image

ជាមួយនឹងអេក្រង់ 2.5D Screen ផ្តល់នូវភាពងាយស្រួលក្នុងការគូសវាសនៅលើអេក្រង់ដែលផ្តល់រូបភាពច្បាស់ត្រជាក់ភ្នែកដែលអ្នកសឹងតែមិនជឿនឹងភ្នែករបស់អ្នក។ វាមានរូបរាងសមស្មមមិនក្រាស់មិនស្តើង គឺកម្រាស់ត្រឹមតែ 2.65 មីលីម៉ែត្រ។

 image

 បើនិយាយពីអេក្រង់វិញ គឺច្បាស់គ្មានទាក់ជាមួយនឹងបច្ចេកវិទ្យា FHD AMOLED ដែលធ្វើឱ្យពន្លឺកាន់តែច្បាស់ត្រជាក់ភ្នែក រូបរាពកាន់តែល្អឥតខ្ចោះ ការមើលវីដេអូច្បាស់មុត និងមានពណ៌កូល័រដូចធម្មជាតិពិតៗនៅលើអេក្រង់ទំហំ 5.5 អ៊ីង។

image

បច្ចេកវិទ្យា Fingerprint 2.0

HUAWEI Mate S បានបំពាក់នូវបច្ចេកវិទ្យា Smart Fingerprint Sliding ដែលមានន័យថា អ្នកអាចធ្វើការប្រើប្រាស់ស្នាមម្រាមដៃ (Fingerprint Sensor) របស់លោកអ្នក ដើម្បីគ្រប់គ្រងទៅលើស្មាតហ្វូនរបស់​អ្នកបានយ៉ាងឆ្លាតវៃបំផុត។ ការឆ្លើយទូរស័ព្ទ ការថតរូបភាព ការបញ្ជាគ្រប់គ្រងពន្លឺ ការចូលទៅកាន់អ៊ឺធើណិតដោយអ្នកមិនចាំបាច់ប្រើប្រាស់ម្រាមដៃដើម្បីបិទ Sensor ទេ។

 image

បច្ចេកវិទ្យា Knuckle 2.0 អីក៏ឡូយម្ល៉េះទេ!

image

គ្រាន់តែយកខ្នងម្រាមដៃរបស់អ្នកគូរនៅលើអេក្រង់នូវពាក្យបញ្ជាណាមួយដែលអ្នកបានកំណត់វានឹងធ្វើការបើកកម្មវិធីដែលអ្នកចង់បានភ្លាមៗ និងលឿនបំផុតដែលធ្វើឱ្យលោកអ្នកកាន់តែពេញចិត្តជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបមួយនេះ។ អ្វីដែលអស្ចារ្យជាងនេះទៀត អ្នកអាចប្រើប្រាស់ខ្នងម្រាមដៃរបស់អ្នកដើម្បីធ្វើការកាត់រូប និងកែប្រែរូបភាព ការថតអេក្រង់ទូរស័ព្ទ និងបើកកម្មវិធីប្រើប្រាស់បានល្បឿនលឿនដោយប្រើតែខ្នងម្រាមដៃរបស់អ្នកប៉ុណ្ណោះ។

 image

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត វាថែមទាំងមានមុខងារ Picture Magnification ដើម្បីធ្វើការ Zoom ទៅកាន់ទីកន្លែងណាមួយបានយ៉ាងច្បាស់បំផុតព្រោះវាបានច្របាច់បញ្ជូលជាមួយនឹងបច្ចេកវិទ្យា Force Touch Technology ដែលបានជំនួយក្នុងការ Zoom ពិសេសគឺការមើលរូបភាព ពិសេសការលេងហ្គេមគឺកាន់តែប្រសើរនៅពេលដែលអ្នកយកម្រាមដៃប៉ះបញ្ជានៅលើអេក្រង់។

image

វីដេអូ៖

ប្រភព​៖ Huawei