“លក្ខណៈពិសេសដែលប្លែកនោះគឺប្លែកគ្រប់បែបយ៉ាង” ជាប្រសាសន៍របស់លោក Tim Cook អគ្គនាយករបស់ក្រុមហ៊ុន Apple លើវេទិការបង្ហាញ iPhone 6s និង iPhone 6s Plus ។ តើម៉ូដែល iPhone 6s និង iPhone 6s Plus ប្លែកពិសេសជាងម៉ូដែលមុនអ្វីខ្លះទៅ?
យោងតាមការលំអិតលក្ខណៈពិសេសរបស់លោក Philip Schiller ដែលជាប្រធានទីផ្សារក្រុមហ៊ុនបានឱ្យដឹងថា៖
iPhone 6s មានបួនព័ណ៌ ប្រាក់ ប្រផេះ មាស និងឈូកស្រាល និងបំពាក់អេក្រង់ទំហំ 4.7 អ៊ីង ឯ iPhone 6s Plus បំពាក់អេក្រង់ទំហំ 5.5 អ៊ីង។
បច្ចេកវិទ្យាប្លែកឈានមុខលើទីផ្សារ
Touch 3D ជាបច្ចេកវិទ្យាប៉ះបញ្ជាថ្មី មានដំណើរការលឿន លើអេក្រង់ភ្លឺច្បាស់ កាន់តែរអិលងាយស្រួលប៉ះបញ្ជាលើស្មាតហ្វូនទាំងពីមិនគាំង ឬយឺត។
ផ្នែកភ្ជាប់ខាងក្នុងខ្លាំងក្លា
Chip A9 ជា Chip ជំនាន់ទីបី ដែលមានទំហំ 64bit បូកផ្សំនឹងសម្ព័ន្ធត្រង់ស៊ីស្ទ័រថ្មី មានអនុភាពខ្លាំងក្នុងការដំណើរការស្មាតហ្វូនទទួលបានប្រសិទ្ធភាពប្រើប្រាស់ល្អបំផុត។
ល្បឿនដំណើរការលឿនជាងមុន 70 ភាគរយ រួមមួយគុណភាពក្រាហ្វិកប្រសើរជាងមុន 90 ភាគរយ។ សម្រាប់បច្ចេកវិទ្យាប៉ះបញ្ជា វាត្រូវបានបំពាក់ Touch ID ជំនាន់ទីពីរកាន់តែខ្លាំងលឿនជាងមុនពីរដង។
កាមេរ៉ាអស្ចារ្យនឹកស្មានមិនដល់
កាមេរ៉ាថ្មីស្រឡាង ទំហំ 12 មេហ្គាភិចសែល សមត្ថភាពផ្តិតយករូបភាពដូចកាមេរ៉ាអាជីព ច្បាស់ដូចធម្មជាតិ នេះយោងតាមការបញ្ជាក់ពីលោក Philip Schiller ។ ក្រៅពីនេះ វាអាចថតវីដេអូរបានកម្រិត 4K ច្បាស់ពិតៗត្រជាក់ភ្នែក រួមជាមួយកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែលកម្រិត HD ។
បច្ចកវិទ្យា LTE កាន់តែលឿនជាងមុនពីរដងជាមួយនឹងទំហំល្បឿន 300Mbps LTE រួមជាមួយល្បឿន WiFi កើនឡើងលឿនជាងមុនទ្វេដងក្នុងទំហំល្បឿន 866 Mbps ដែលពីភពលោកទទួលស្គាល់។
ប្រសាសន៍ចុងក្រោយរបស់លោក Philip Schiller បានបញ្ជាក់ថា យោងតាមការរៀបរាប់ត្រួសៗខាងលើជាលក្ខណៈពិសេសថ្មីរបស់ម៉ូដែល ម៉ូដែល iPhone 6s និង iPhone 6s Plus ដែលមានភាពអស្ចារ្យខ្លាំងណាស់បូកផ្សំកម្មវិធីថ្មីៗរាប់រយពាន់ដែលរង់ចាំលោកអ្នក។
អត្ថបទ៖លក្ខិណា
អានអត្ថបទថ្មីៗ៖ ហេតុអ្វីបានជាកាមេរ៉ារបស់ស្មាតហ្វូន HUAWEI MATE S ទទួលស្គាល់ថាជា “កាមេរ៉ាលំដាប់អាជីព”?