ព័ត៌មាន

ហេតុអ្វីអ្នកចាំបាច់ត្រូវការ Samsung Wireless Charging Pad ?

ការ​សាក​ថ្មទូរស័ព្ទ​របស់​អ្នក​នឹង​មា​ន​ភាព​ប្រសើរ​ជាង​មុន ជាមួយ​បន្ទះ​សាក​ថ្មឥតខ្សែ Samsung Wireless Charger។ អ្នក​មិន​ចាំ​បាត់​តភ្ជាប់​ជា​មួយ​ខ្សែ​សាក​ថ្ម​ទៅ​នឹង​ទូរស័ព្ទ​អ្នក​ទៀត​ទេ។ អ្នកគ្រាន់​តែ​ដាក់​ទូរស័ព្ទ​របស់​អ្នក​នៅលើ​បន្ទះ​សាកថ្ម​គឺ​រួច​ជាស្រេច វាពិតជា​ងាយស្រួល​ណាស់!

image

Samsung Wireless Charging pad គឺជា​ដៃគូរ​ដ៏ល្អ​បំផុត​សម្រាប់​ទូរស័ព្ទ​សាក​ថ្ម​ឥត​ខ្សែ។ ហើយ​វាកាន់តែ​ប្រសើរ​សម្រាប់​ទូរស័ព្ទ​ Galaxy S6 និង​ Galaxy S6 edge ដោយ​គ្រាន់​តែ​ដាក់​វា​នៅ​លើ​បន្ទះសាក​ថ្ម​ជា​ការ​ស្រេច។ ពន្លឺ Ambient LED របស់​វា​នឹង​ផ្តល់ដំណឹង​ទៅអ្នក​ ពី​ពណ៌​ខៀវ​ទៅ​ពណ៌បៃ​តង​នៅ​ពេល​ថ្ម​ពេញ។

image

បន្ទះ​សាក​ថ្ម Samsung Wireless Charging pad នឹង​ជួយ​ឱ្យ​អ្នក​រក្សា​ភាព​មិន​រញ៉េរញ៉ៃ។ បន្ទះ​សាក​ថ្ម​នេះ​មាន​រូបរាង​ស្អាតទោះ​ជា​អ្នក​ដាក់​វា​នៅ​ទី​ណា​ក៏ដោយមិនថានៅក្នុងបន្ទប់​ទទួល​ភ្ញៀវ នៅ​បន្ទប់​ធ្វើការ ឬ​បន្ទប់​ដេកក៏ដោយ។

image

បន្ទះ​ឆ្នាំង​សាកថ្ម Samsung Wireless Charging Pad គឺមាន​រាង​ប្លែក​និង​ស្រស់​ស្អាតបំផុត មានភាព​ទាក់​ទាញ​ និងមានពណ៌​ត្រូវ​គ្នាសក្តិសមប្រើប្រាស់​ជាមួយ​នឹង​ឧបករណ៍​ផ្សេងៗ។

ប្រភព៖ samsung