ព័ត៌មាន

ការច្នៃប្រឌិតថ្មី ឬការលួចចម្លង? iPhone 6s Plus លួចចម្លងបច្ចេកវិទ្យា Force Touch និងពណ៌ Rose Gold តាម Huawei Mate S

ក្រុមហ៊ុន​ Huawei ដែលជាក្រុមហ៊ុនយក្សផលិតស្មាតហ្វូនលំដាប់លេខ ៣ នៅលើពិភពលោកកាលពីដើមខែកញ្ញានេះបានប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះថា “MATE S” ដែលមានរូបរាងយ៉ាងទាក់ទាញអេក្រង់កំពូលច្បាស់ FHD AMOLED ទំហំ 5.5 អ៊ីង និងបំពាក់នូវបច្ចេកវិទ្យា Force Touch ជាមួយនឹងពណ៌ថ្មី ROSE GOLD យ៉ាងស្រស់ស្អាតបំផុត។

image

ស្រាប់តែនៅថ្ងៃទី 9 ខែកញ្ញាឆ្នាំ 2015 នេះ ក្រុមហ៊ុន Apple បានធ្វើកម្មវិធីប្រចាំឆ្នាំរបស់ខ្លួនដោយបង្ហាញនូវផលិតផលថ្មីៗជាច្រើនដូចជា iPad Pro, iPad Mini 4, Apple TV, Apple Pencil និងជាពិសេស iPhone 6s & iPhone 6s Plus ដែលជាអ្វីដែលសំខាន់បំផុតក្នុងកម្មវិធីនេះ។ iPhone 6s & iPhone 6s Plus បានបន្ថែមមួយពណ៌ទៀតគឺ ROSE GOLD ដ៏ស្រស់ស្អាត និងទាក់ទាញបំផុត ក៏ដូចជាការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី 3D Touch។​

image

ប៉ុន្តែអ្វីដែលគ្រប់គ្នាគិតថាថ្មីនេះ តើវាពិតជាការច្នៃប្រឌិតថ្មី ឬការចម្លងពីអ្នកដទៃនោះ? អ្វីដែលជាការពិតនោះថា ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូន Mate S របស់ខ្លួនជាមួយនឹងពណ៌ ROSE GOLD និងបច្ចេកវិទ្យា Force Touch មុនគេបង្អស់។ ក្រុមហ៊ុន​Apple កាលពីជំនាន់មុននេះមានតែបីពណ៌ប៉ុណ្ណោះគឺពណ៌ទឹកប្រាក់ ពណ៌ទឹកប្រាក់ និងពណ៌ខ្មៅ ចំនែក iPhone 6s Plus ស៊េរីថ្មីនេះបានបន្ថែមមួយពណ៌ទៀតគឺ​ ROSE GOLD ដែលអាចថាចម្លងពី MATE S ក៏ថាបាន។

image

បើមើលពីរូបរាងរបស់ Mate S គឺវាស្រស់ស្អាត ភាពទាក់ទាញ និងងាយស្រួលប្រើប្រាស់ព្រោះវាគ្មានប៊ូតុង HOME KEY នៅផ្នែកខាងមុខដូច iPhone នោះទេ។ ចំនែកកាមេរ៉ារបស់ MATE S វិញគឺអាចថតរូបកម្រិត 1080p ច្បាស់បំផុតជាមួយនឹងកាមេរ៉ាទំហំ 13 MP (RGBW Sensor & OIS) ខណៈពេលដែល iPhone 6s Plus មានកាមេរ៉ាទំហំតែ 12MP តែប៉ុណ្ណោះ។

image

បច្ចេកវិទ្យា FORCE TOUCH ត្រូវបានក្រុមហ៊ុន Huawei ប្រកាសដាក់ប្រើប្រាស់នៅក្នុងលើ Mate S និងវេបសាយផ្លូវការ។ ចុះចំនែក Apple វិញ? Apple បានបង្ហាញនូវភាពច្នៃប្រឌិតរបស់ខ្លួនទៅលើការសង្កត់នៅលើអេក្រង់របស់ iPhone 6s Plus ដែលមានឈ្មោះថា “3D Touch” ដែលផ្តល់នូវមុខងារកាន់តែពិសេសជាងមុនខុសពីជំនាន់មុនៗ ។

សរុបមក Huawei Mate S របស់ក្រុមហ៊ុន Huawei បានបង្ហាញខ្លួនមុន iPhone 6s Plus រយៈពេល 1 សប្តាហ៍ជាមួយនឹងពណ៌ថ្មីគឺ ROSE GOLD ដ៏ទាក់ទាញ និងបច្ចេកវិទ្យា FORCE TOUCH ។ សាកល្បងគិតទាំងអស់គ្នាមើលថាតើ Apple ពិតជាមានគំនិតច្នៃប្រឌិតថ្មីមែន ឬក៏ចម្លងពីគេ? 

ប្រភពៈ PhoneArena