ពាក្យចចាមអារ៉ាមលើវ៉ិបសាយពីរផ្សេងគ្នាបានចុះផ្សាយថា ក្រុមហ៊ុន Huawei នឹងទទួលបានសិទ្ធក្នុងការផលិតស្មាតហ្វូន Nexus ពីក្រុមហ៊ុន Google ដែលមានឈ្មោះថា Huawei Angler។
លើវ៉ិបសាយ GeekBench បានសរសេរថា Huawei Angler ប្រើប្រព័ន្ធដំណើរការ Android ជំនាន់ទី 6 ” Marshmallow” ។ វ៉ិបសាយដដែលបានបញ្ជាក់ថាស្មាតហ្វូននេះគឺប្រើ Proccessor ប្រភេទ octa-core Qualcomm Snapdragon 810 ល្បឿន1.55GHz និងភ្ជាប់ RAM ទំហំ 3GB។
ទោះជាយ៉ាងណា ប្រភពព័ត៌មានមួយទៀតលើវ៉ិបសាយ GFXBench បានបង្ហាញថា ស្មាតហ្វូន Huawei 'Angler' នឹងបំពាក់អេក្រង់ទំហំ 5.7-អ៊ីង ប្រភេទ QHD (1440×2560 pixels) និងកម្រិតម៉ត់របស់រូបភាពមានទំហំ 515ppi ។ ប្រភពព័ត៌មានដដែលក៏បានបង្ហាញពី Snapdragon 810 processor (four Cortex A57 cores + four Cortex A53 cores) ល្បឿន 1.9GHz និងប្រើ Adreno 430 OpenGL ES 3.1 3D API ដែលជា GPU របស់ Qualcomm OpenGL ES 3.1 3D ។
Huawei 'Angler' ថ្មី ភ្ជាប់មេម៉ូរ៊ីក្នុងម៉ាស៊ីនទំហំ 32GB និងបំពាក់កាមេរ៉ាទំហំ 11-មេហ្គាភិចសែល ប្រើកម្រិតបង្ហាញ 4K និងកាមេរ៉ាមុខរហូតដល់ទៅ 7-មេហ្គាភិចសែលរួមជាមួយមុខងារសំខាន់ៗផ្សេងទៀតដែលភ្ជាប់មានដូចជា Bluetooth compass GPS gyroscope ambient light sensor NFC pedometer proximity sensor និង Wi-Fi។
តាមប្រភពចចាមអារ៉ាមដដែលបានឱ្យដឹងថា ក្រុមហ៊ុន Huaweiក្រុមហ៊ុន LG ផលិតស្មាតហ្វូន Nexus នឹងដាក់បង្ហាញថ្ងៃទី 29 ខែកញ្ញា និងដាក់លក់នៅខែតុលា៕
អត្ថបទ៖លក្ខិណា
អានអត្ថបទ៖ តើលើ IPHONE 6S និង IPHONE 6 មួយណាធ្ងន់ជាង?