ព័ត៌មាន

ទូរស័ព្ទ Galaxy J3 ជាជំនាន់ទីប្រាំរបស់គ្រួសារ J ស៊េរីរបស់ Samsung

កាលពិដើមខែមុននេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវផលិតផលទូរស័ព្ទ Galaxy J2 ដែលជាគ្រួសារត្រកូល J ស៊េរី។ ពេលនេះ ក្រុមហ៊ុន Samsung នឹងបង្ហាញនូវទូរស័ព្ទ Galaxy J3 ដែលជាស៊េរីថ្មីមួយទៀតមានទំហំអេក្រង់ដល់ទៅ 5 អ៊ីងធំជាង Galaxy J2 ដែលមានអេក្រង់ត្រឹមតែ 4.7 អ៊ីងប៉ុណ្ណោះ។

image

លក្ខណៈពិសេសទូទៅរបស់ Galaxy J3

  • –          អេក្រង់ 5 អ៊ីង (កម្រិតភាពច្បាស់ 720 x 1280 ភិចសែល)

  • –          កាមេរ៉ាខាងក្រោយទំហំ 8MP

  • –          កាមេរ៉ាខាងមុខទំហំ 5MP

  • –          អង្គចងចាំទំហំ 1GB

  • –          ម៉េម៉ូរី 8GB

  • –          CPU Qualcomm Snapdragon 410 (ល្បឿន 1.2GHz)

  • –          ប្រព័ន្ធប្រតិបត្តិការ Android 5.1.1

 image

យ៉ាងណាមិញ មិនទាន់មានប្រភពណាមួយដែលបញ្ជាក់ថា ទូរស័ព្ទ Galaxy J3 នេះនឹងមកដល់ទីផ្សារនៅថ្ងៃណានោះទេ ហើយតម្លៃរបស់វាក៏មិនទាន់ប្រកាសផងដែរ។ Galaxy J3 នេះជាស៊េរីទី ៥ ហើយរបស់ J ស៊េរីមានដូចជា Galaxy J1, Galaxy J2, Galaxy J5 និង Galaxy J7 ៕

ប្រភព៖ SamMobile