Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 ក្រុមហ៊ុន Samsung និង​ LG ដណ្តើមគ្នាប្រកួតប្រជែងលើការផលិតស្មាតហ្វូនដែលអាចបត់បាន (វីដេអូ)

October 20
11:49 am 2015
Like and Share this page:

Galaxy Round ជាទូរស័ព្ទដំបូងបង្អស់របស់ក្រុមហ៊ុន Samsung ដែលអាចបត់បាននឹងធ្វើពីកញ្ចក់ជាមួយនឹងផ្លាស្ទិចដែលផលិតនៅឆ្នាំ 2013 ។ ចាប់តាំងពីពេលនោះមក វាបានស្ងប់ស្ងាត់ទៅវិញ ព្រោះ Samsung សម្រុកផលិតចេញនូវកំពូលស្មាតហ្វូន Galaxy S6 Edge និង Edge+ ជាពិសេស Note Edge ដ៏អស្ចារ្យ និងល្បីល្បាញបំផុតនាពេលបច្ចុប្បន្ន។

image

ទូរស័ព្ទដែលអាចបត់បានកំពុងក្លាយជាប្រធានបទថ្មីនាពេលបច្ចុប្បន្នសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលខិតខំប្រឹងប្រែងក្នុងការច្នៃម៉ូដឱ្យមានរូបរាងតូចល្មមសម្រាប់ដាក់ក្នុងហោប៉ាវ និងាយស្រួលយកតាមខ្លួន។ គម្រោងថ្មីមួយដែលក្រុមហ៊ុន Samsung កំពុងតែធ្វើមានឈ្មោះថា Samsung Project V(Valley) ដែលនឹងធ្វើការសាកល្បងប្រើប្រាស់នៅដើមខែមករាឆ្នាំក្រោយនេះ។

image

ទូរស័ព្ទដែលអាចបត់បាននេះនឹងបំពាក់នូវ CPU ចំនួនពីរគឺ Snapdragon 620 និង​820 អង្គចងចាំ RAM ទំហំ 3GB រន្ធដោត microSD កាត និងជាប្រភេទទូរស័ព្ទដែលមិនអាចដោះថ្មចេញបាននោះទេ។ Samsung Project V នឹងផលិតនូវស្មាតហ្វូនដែលអាចបត់បានរាងឡូយទាន់សម័យ និងបំពាក់បច្ចេកវិទ្យាថ្មីៗបំផុត។ យ៉ាងណាមិញ ដៃគូប្រកួតប្រជែងក្នុងការផលិតនូវស្មាតហ្វូនដែលអាចបត់បាននេះក៏មានក្រុមហ៊ុន LG មួយទៀតដែលបានប្រកាសថានឹងបង្ហាញនូវស្មាតហ្វូនដែលអាចបត់បាននៅឆ្នាំក្រោយនេះ។

យើងនឹងរង់ចាំមើលទាំងអស់គ្នា។ តោះទៅទស្សនាវីដេអូទូរស័ព្ទដែលអាចបត់បានរបស់ Samsung បន្តិចមើល៖

ប្រភព​៖ BusinessKorea

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 1293
Yesterday : 18097
This Month : 358977
Last Month : 504810
Total Visitor : 24232554