ព័ត៌មាន

Neo 7 យ៉ាងហោចណាស់អន់ជាង Oppo R7s បន្តិច

ស្មាតហ្វូន oppo ម៉ូដែល Neo 7 ត្រូវបានក្រុមហ៊ុនបញ្ចូលក្នុងបញ្ចីស្មាតហ្វូនជំនាន់ថ្មីលើវ៉ិបសាយប៉ុន្តែមិនទាន់មានការបញ្ជាក់ពីតម្លៃទេ។ Oppo Neo 7 ស្មាតហ្វូនជំនាន់ក្រោយដែលបានបញ្ចូលជាមួយបណ្តាញ 4G ពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់សម័យថ្មី។ ស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ 5 អ៊ីងប្រភេទ qHD ច្បាស់ត្រជាក់ភ្នែក។​ ស្មាតហ្វូននេះមានសមត្ថភាពគួរឱ្យកត់សម្គាល់មានដូចជា ប្រើប្រព័ន្ធដំណើរការ Android 5.1 Lollipop ភ្ជាប់មេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB និងអាចថែមមេម៉ូរ៉ីក្រៅម៉ាស៊ីនទំហំ 128GB តាមរយៈរន្ធកាត microSD។ កាមេរ៉ារបស់វាធម្មតាទំហំ  8 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។

ថ្មីៗនេះ ក្រុមហ៊ុនក៏បានបង្ហាញស្មាតហ្វូនទំនើបមួយរួចមកហើយមានឈ្មោះថា Oppo R7s ហើយវាជាស្មាតហ្វូនដែលមានលក្ខណៈពិសេសជាង Neo 7 បន្តិចដោយសារវាត្រូវបានគេបំពាក់អេក្រង់ទំហំ 5.5 អ៊ីង ប្រភេទ  full HD AMOLED  និងភ្ជាបើមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 32GB  ហើយអាចថែមបានរហូតដល់ទៅទំហំ 128GB។ សម្រាប់កាមេរ៉ា Oppo R7s ថតបានច្បាស់ក្នុងកម្រិតពន្លឺល្អដោយកាមេរ៉ាមានទំហំ 13 មេហ្គាភិចសែល និងប្រើថ្មមានថាមពល 3,070mAh ។

imageimage

imageimage

 

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖ NEXUS 5X ងាយស្រួលដោះប្តូរគ្រឿងជាង IPHONE 5S [វីដេអូរ]