ព័ត៌មាន

ម៉ាស៊ីនបោកសំលៀកបំពាក់​ សាមសុង Activ Dualwash ​លក់ដាច់មួយលានគ្រឿងលើពិភពលោក

ម៉ាស៊ីនបោកសំលៀកបំពាក់ សាមសុងActiv Dualwash លក់បានចំនួនមួយលានគ្រឿងទូទាំងពិភពលោកចាប់តាំងពីពេលចេញលក់នៅលើទីផ្សារកាលពីខែកុម្ភ: ឆ្នាំ2015 មក។ខណៈពេល​ Active Dualwash គឺជាម៉ាស៊ីនដែលមានភាពជោគជ័យជាងគេរបស់សាមសុងម៉ាស៊ីនមួយនេះបានបង្កើតកំណត់ត្រាថ្មីមួយតាមរយៈបង្កើនចំនួនលក់ទៅដល់3.500គ្រឿងក្នុងមួយថ្ងៃឬយ៉ាងហោចណាស់2គ្រឿងក្នុង1នាទី។

image

ឧបករណ៍ដ៏មានភាពច្នៃប្រឌិតមួយនេះ ត្រូវបានសម្ពោធឲ្យប្រើបា្រស់នៅប្រទេស កូរ៉េខាងត្បូង​ មុន​ពេល​ដាក់លក់នៅអាមេរិចខាងជើង អាមេរិចឡាទីន តំបន់អាស៊ី តំបន់មជ្ឈឹមបូព៌ា និង​ តំបន់អាហ្រ្វិក។ កំឡុងពេលត្រីមាសទី​1 នៃឆ្នាំ2015 ម៉ាស៊ីនបោកគក់ មួយនេះមានចំណែក ទីផ្សារ17% នៅក្នុងចំណោមម៉ាសុីនបោកសម្លៀកបំពាក់របស់ក្រុមហ៊ុនសាមសុង ​ហើយបន្តកើន ដល់36% និង41% នៅត្រីមាសទី2 និងទី3 ។

ទស្សនាវីដេអូ៖

ម៉ាស៊ីនបោកសម្លៀកបំពាក់នេះភ្ជាប់មកជាមួយចានបោកដែលអនុញ្ញាតឲ្យអ្នកធ្វើការដុស ជម្រះដោយផ្ទាល់លើផ្នែកប្រឡាក់ខ្លាំង មុនពេលដាក់ទៅក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់តែម្តង។ ជាមួយនឹងចានបោកនេះ លោកអ្នកអាចសម្អាតស្នាមប្រឡាក់ដោយដៃ ដូចជាខោអាវលេងកីឡា ក្រណាត់សូត្រ និង ក្រណាត់ស្តើងៗ នៅក្នុងកន្លែងតែមួយ ទើបយកទៅដាក់ក្នុងម៉ាសុីនបោក  សម្លៀកបំពាក់តាមក្រោយ ដែលអាចជួយកាត់បន្ថយការខ្ជះខ្ជាយទឹក និងកំពប់ទឹក។

image

ម៉ាស៊ីន Activ Dualwash ធ្វើឲ្យការបោកសម្អាតសម្លៀកបំពាក់លឿនជាងមុនជាមួយ នឹងបច្ចេកទេសថ្មីដែលលោកអ្នកអាចចំណាយពេលត្រឹមតែ 36 នាទី ជាមួយនឹងការបោកសម្លៀក បំពាក់ធម្មតា។

image

នៅក្នុងប្រទេសកម្ពុជាម៉ាស៊ីនបោកសម្លៀកបំពាក់ Activ Dualwash មានលក់នៅលើ ទីផ្សារតាំងពីខែមិនា ឆ្នាំ 2015 ហើយទទួលការពេញនិយមពីអតិថិជនយ៉ាងខ្លាំង។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធLTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​

​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com

ប្រភព: http://global.samsungtomorrow.com/samsung-activ-dualwash-washing-machine-achieved-sales-of-one-million-units-worldwide/