ប្រសិនបើពេលនេះអ្នកកំពុងតែប្រើប្រាស់នូវស្មាតហ្វូនស៊េរី Samsung Galaxy អ្នកប្រហែលជាអាចដំឡើងទៅប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow បាន។ នៅព្រឹកនេះ ពត៌មានថ្មីបំផុតគឺទូរស័ព្ទ Samsung Galaxy Note 5 និង Samsung Galaxy S6 Edge+ គីអាចដំឡើងប្រព័ន្ធប្រតិបត្តិការAndroid 6.0 នេះបានហើយ។ ការ Update នឹងធ្វើឡើងនៅចុងខែនេះ។
ចំនែកទូរស័ព្ទ Samsung Galaxy S6 និង Samsung Galaxy S6 Edge នឹងធ្វើការ Update នៅខែមករានេះ។ នៅខែកុម្ភៈ ទូរស័ព្ទ Samsung Galaxy Note Edge និង Samsung Galaxy Note 4 នឹងធ្វើការ Update ប្រើប្រាស់ Android 6.0 បាន។ ជំហានបន្ទាប់គឺទូរស័ព្ទ Samsung Galaxy S5 និង Samsung Galaxy Alpha ។
ចំនែកស្មាតហ្វូនដែលកំពុងតែរង់ចាំការឆ្លើយតបក្នុងការ Update ទៅ Android 6.0 មានដូចជា Samsung Galaxy A8, Samsung Galaxy A7, Samsung Galaxy A5, Samsung Galaxy A3, Samsung Galaxy E7 និង Samsung Galaxy E5 ៕
ប្រភព៖ TimeNews.co.uk