ទូរស័ព្ទដៃទំនើប Huawei Mat 8 ដែលទើបប្រកាសជាផ្លូវការកាលពីខែមុននេះ ពេលនេះបានទទួលការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន។ តាមរបាយការណ៍នៃការលក់នៅថ្ងៃនេះបានបង្ហាញថា ស្ទើរតែគ្រប់ហាងទាំងអស់នៅក្នុងប្រទេសចិនគឺលក់ដាច់ Huawei Mate 8 អស់ពីស្តុកតែម្តង។
វាពិតជាមិនគួរឱ្យជឿនោះទេ ប៉ុន្តែវាក្លាយជាការពិតហើយ។ ប្រភពពីអ្នកនាំការផ្នែកចាយចាយទូរស័ព្ទ Huawei Mate 8 បញ្ជាក់ថា ក្រុមហ៊ុន Huawei មានគម្រោងក្នុងការលក់ Mate 8 ឱ្យដាច់បានចំនួន 1 លានគ្រឿងក្នុងមួយខែ។
នៅក្នុងប្រទេសចិន Huawei Mate 8 មានតម្លៃប្រហាក់ប្រហែល $470 សម្រាប់ 3GB/32GB ចំនែក 4GB/64GB មានតម្លៃ $580 ហើយ 4GB/128GB តម្លៃប្រហែល $690៕