OnePlus X នឹងមានវត្តមានទូរទាំងសាកលលោក ដោយក្រុមហ៊ុនបានប្រកាសលើ Twitter ថែមទាំងបញ្ជាក់ថា OnePlusX នឹងចាប់ផ្តើមដាក់លក់ក្នុងប្រទេសឥណ្ឌាដំបូងគេ។
OnePlus X ជាស្មាតហ្វូនជំនាន់ក្រោយដែលផលិតក្នុងប្រទេសឥណ្ឌា បំពាក់អេក្រង់ទំហំ 5 អ៊ីង ប្រភេទ AMOLED រួមជាមួយកម្រិតបង្ហាញទំហំ 1080 x 1920 ភិចសែល។ ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការខួរក្បាល quad-core Snapdragon 801 ល្បឿន 2.3 GHz។
OnePlux ភ្ជាប់អង្គចងចាំទំហំ 3 GB (RAM) និងមានភ្ជាប់មេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB ហើយអាចថែមមេម៉ូរ៉ីបានទំហំ128GB។
ស្មាតហ្វូនបំពាក់កាមេរ៉ាទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល។ ជាបិសេសស្មាតហ្វូននេះប្រើជើងស៊ីមចំនួនពីរ ប្រើថ្មមានថាមពល 2525mAh។ OnePlus X ប្រើប្រព័ន្ធដំណើរការ Android 5.1.1 Lollipop។
អត្ថបទ៖លក្្ខិណា
អាន៖NVIDIA នឹងបញ្ចេញបច្ចេកកវិទ្យាដ៏គួរឲ្យភ្ញាក់ផ្អើលនៅដើមឆ្នាំ២០១៦
ប្រភព៖ OnePlus X