ព័ត៌មាន

ក្រុមហ៊ុន​ LG ត្រៀមបង្ហាញឧបករណ៍កំពូលរបស់ខ្លួនលើវេទិការ CES 2016

imageimage

ក្រុមហ៊ុនអេឡិចត្រូនិច LG នឹងបង្ហាញ OLED​​ មានរាងកោងបត់ដូចក្រដាសស្តើងភ្លឺចែងចាំងលើវេទិកា CES។ OLED មានទំហំ 18 អ៊ីង មានកម្រិតបង្ហាញ HD និងកម្រិតម៉ត់ 1200 x 810 ភិចសែលបត់បែនទន់ល្មើយមិនចាញ់ក្រដាសកាសែត ។

ឆ្លងកាត់ការច្នៃប្រឌិតមួយរយៈ ក្រុមហ៊ុន​ LG ឈានដល់ដំណាក់កាលបង្ហាញដ៏អស្ចារ្យជាសាធារៈ។ ក្រុមហ៊ុនបានបញ្ជាក់ថា ថេប្លេតនេះប្លែកពីថេប្លេតផ្សេងៗជាពិសេសអ្នកអាចបត់ មូរដូចក្រដាសកាសែត។

imageimage

ឆ្នាំថ្មីនេះ ក្រុមហ៊ុនមានគម្រោងបង្ហាញទូរទស្សន៍ UHD OLED TV បំពាក់អេក្រង់ទំហំ 65 និង 77 អ៊ីង។ ក្រៅពីទូរទស្សន៍នេះ ក្រុមហ៊ុននឹងបង្ហាញ 30R ទំហំ 18  អ៊ីង បត់បែនពត់ពែនបានដូចក្រដាស។ នេះជាព្រឹត្តការណ៍ “Art Slim” នឹងមានវត្តមានលើវេទិការ CES 2016។ 

imageimage

imageimage

ដូច្នេះ នៅលើវេទិកា CES 2016 ខាងមុខក្រុមហ៊ុន​ LG​ នឹងបង្ហាញ 30R និងទូរទស្សន៍ទំហំ 65 និង 77 អ៊ីងជាមួយ LCD panel ប្រើក្នុងឡានទំហំ 25 អ៊ីង និងទំហំ  10.3 អ៊ីង ជាមួយបច្ចេកវិទ្យា “Advanced In-Cell Touch” ដែលជាប្រភេទ LCD សម្រាប់អ្នកបើកបរដែលអាចប៉ះបញ្ជាបានទោះបីជាអ្នកបើកបរប្រើស្រោមដៃ។ 

អត្ថបទដោយ៖លក្ខិណា

អាន៖ ក្រុមហ៊ុន HUAWEI ត្រៀមបង្ហាញផលិតផលកំពូលថ្មីមួយទៀតក្នុងព្រឹត្តិការណ៍ CES

ប្រភព៖ LG