ព័ត៌មាន

Samsung Galaxy A9 (2016) ដាក់លក់នៅលើអនឡាញហើយក្នុងតម្លៃ $490

កំពូលស្មាតហ្វូនស៊េរីថ្មី Galaxy A9 ដែលត្រូវបានបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីខែមុននេះ ត្រូវបានដាក់លក់នៅលើអនឡាញហើយនៅក្នុងវេបសាយប្រទេសចិននៅក្នុងតម្លៃ $490 ។ បើប្រៀបធៀបជាមួយនឹងទីផ្សារតំបន់នៅក្នុងអាស៊ី គេមើលឃើញថា វាមានតម្លៃថ្លៃជាង។

image

ស្មាតហ្វូននេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ទឹកប្រាក់ ផ្កាឈូក និងពណ៌មាស។ ប៉ុន្តែពណ៌មាសត្រូវបានគេប្រាប់ថា វាអស់ស្តុកហើយ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES ក្នុងសប្តាហ៍នេះផងដែរ៕