ព័ត៌មាន

LG G4 Stylus ត្រូវបានដាក់បង្ហាញជាផ្លូវការ និងចេញលក់នៅឥណ្ឌាមុនគេ

ទីផ្សារលក់ចេញរបស់ស្មាតហ្វូន LG មានសន្ទុះគួរឱ្យកត់សម្គាល់។ សម្រាប់ប្រទេសកម្ពុជា​ អ្នកប្រើប្រាស់ស្មាតហ្វូណរបស់ក្រុមហ៊ុន LG មានចំនួនច្រើនមិនចាញ់ស្មាតហ្វូនរបស់ក្រុមហ៊ុនល្បីៗផ្សេងៗទៀតនោះទេ។

ដើម្បីបំពេញតម្រូវការបន្ថែមលើទីផ្សារ ក្រុមហ៊ុនបានផលិតស្មាតហ្វូនមធ្យមម៉ាក LG G4 Stylus បំពាក់ដោយបច្ចេកវិទ្យាប្រកួតប្រជែងខ្ពស់ជាមួយស្មាតហ្វូនផ្សេងៗទៀត។ ស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ 5.7-អ៊ីងប្រភេទ  HD IPS  មានកម្រិតបង្ហាញ 720 x 1280 ភិចសែល ជាមួយនឹងកម្រិតម៉ត់នៃរូបភាពទំហំ​ 258ppi។ ឈីបខាងក្នុងរបស់វាប្រភេទ octa-core MediaTek MT6592M  មានល្បឿន 1.4GHz សមជាមួយអង្គចងចាំទំហំ 1GB (RAM)។ ក្រៅពីនេះ ស្មាតហ្វូននេះមានភ្ជាប់មេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB  ដែលអាចថែមមេម៉ូរ៉ីក្រៅបានទំហំ 32GB តាមរយៈកាត microSD ។

 

imageimage

ស្មាតហ្វូននេះសាកថ្មឆាប់ពេញ និងមានថាមពលថ្ម A 3000mAh ងាយស្រួលយកតាមខ្លួន។ មើលឱ្យជិតស្មាតហ្វូននេះមានលក្ខណៈភ្លឺ សម្បកផលិតពីជ័រស្វិត ងាយស្រួលកាន់ក្នុងដៃ។

imageimage

ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនដាក់បង្ហាញជាផ្លូវការ និងដាក់លក់លើវ៉ិបសាយរបស់ក្រុមហ៊ុនក្នុងប្រទេសឥណ្ឌា។

 

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖   កំរងរូបភាពទាក់ភ្នែក SAMSUNG Z3 ឃើញភ្លាមចង់បានប្រើប្រាស់

ប្រភព​៖ LG