ព័ត៌មាន

តើ Samsung Galaxy S7 ប្រើប្រាស់នូវ Chip ស៊េរី S820 ឬ Exynos 8890? ហើយមួយណាលឿនជាង?

លោកអ្នកធ្លាប់បានលឺមកហើយថា ទូរស័ព្ទស៊េរីថ្មី Samsung Galaxy S7 នឹងបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះប្រហែលជាអាចនៅក្នុងខែមីនា។ មតិខ្លះនិយាយថា Galaxy S7 នឹងប្រើប្រាស់នូវ​Chipset Exynos 8890 ហើយអ្នកខ្លះទៀតនិយាយថាប្រើប្រាស់នូវ Snapdragon 820 ។

image

ថ្មីៗនេះ តាមប្រភពពី AT&T បញ្ជាក់ថា Galaxy S7 បានធ្វើការសាកល្បងក្នុងការប្រើប្រាស់ Chipset ទាំងពីរឃើញថាល្បឿនដំណើរការរបស់ Exynos 8890 គឺលឿនជាងនឹងប្រសើរជាងការប្រើប្រាស់នូវ Chipset ម៉ូដែល Snapdragon 820 ។

image

S820​ នៅមិនទាន់មានសមត្ថភាពក្នុងការដំណើរការមុខងារច្រើននៅឡើយទេព្រោះវាជាប្រភេទ Quad Core ដែលវាខ្សោយជាងការប្រើប្រាស់ 8890 Chipset ។ គួរបញ្ជាក់ផងដែរថា របាយការណ៍ចុងក្រោយបញ្ជាក់ថា​Galaxy S7 នឹងបង្ហាញខ្លួននៅថ្ងៃទី ១១​ មីនាឆាប់ៗនេះ៕