ព័ត៌មាន

ក្រុមហ៊ុន Samsung កាន់តែល្បីជាមួយការគ្រោងបង្ហាញសេវាកម្ម Samsung Pay ដំណាលGalaxy S7

image

ក្រៅពីផលិតស្មាតហ្វូនទំនើបៗ និងថេប្លេតល្បីៗជាច្រើន  ក្រុមហ៊ុន Samsung បានរចនាមុខងារទូរទាត់ថ្មីដែលត្រូវបានគេហៅថា ​Samsung Pay ។

ក្រុមហ៊ុន Samsung ធ្លាប់បានប្រកាសពីសេវាកម្មចំណាយថ្មីរួចមកហើយ​ ប៉ុន្តែមិនទាន់ដាក់បង្ហាញជាផ្លួវការ។ ថ្មីៗ នេះក្រុមហ៊ុនបានប្រកាសជាផ្លូវការថា ក្រុមហ៊ុននឹងដាក់បង្ហាញសេវាកម្មថ្មីនេះនៅក្នុងប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស អេស្បាញ ចិន អូស្ត្រាលី ស៊ីងហ្គាពួរ និងប្រទេសប្រេស៊ីល ហើយពេលនេះ ក្រុមហ៊ុនបានចំណាយបន្ថែមក្នុងការរៀបចំឱ្យសេវាកម្មនេះមានដំណើរការនៅរ៉ុស្ស៊ីបន្ថែមទៀត។

យោងតាមព័ត៌មានប្រូម៉ូសិន សេវាកម្ម Samsung Pay នឹងមានដំណើរការនៅកន្លែងដែលមានលក់ស្មាតហ្វូន Galaxy S7

សូមបញ្ជាក់ថា លើវេទិការ MWC នឹងបង្ហាញ Galaxy S7 ជាផ្លូវាការអមជាមួយការបង្ហាញសេវាកម្ម Samsung Pay ពេលនោះផងដែរ។

 

អត្ថបទ៖លក្ខិណា

អានអត្ថបទ៖ ល្បីទៀតហើយ! HUAWEI ត្រៀមបង្ហាញកំពូលស្មាតហ្វូន HUAWEI P9 ក្នុងព្រឹត្តិការណ៍ MWC ខាងមុខនេះ