ព័ត៌មាន

ការរចនាយ៉ាងទាក់ទាញ LG K8 4G នឹងទទួលបានទីផ្សារលក់ចេញខ្ពស់

ស្មាតហ្វូនរបស់ក្រុមហ៊ុន LG ត្រូវបានរចនាឡើងតាំងពីមានរូបរាង និងសមត្ថភាពសមញ្ញបំផុត។ មកទល់ពេលនេះ ស្មាតហ្វូនរបស់ LG បានប្រែរូបរាង និងបំពាក់សមត្ថភាពថ្មីៗគួរឱ្យកោតសើសើរ។

ថ្មីៗនេះ ក្រុមហ៊ុនបានដាក់បង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួនមានរហ័សនាមថា​ LG K8 4G។ LG K8 4G ជាស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់នាំមកជាមួយការភ្ជាប់បណ្តាញ 4G LTE ដែលកំពុងពេញនិយមក្នុងវិស័យបច្ចេកវិទ្យាបំផុត។ ស្មាតហ្វូននេះប្រើប្រាស់ប្រព័ន្ធដំណើរការ Android 6.0។ ក្រលេកមើលរូបរាងរបស់វា តូច ស្រស់ស្អាតជាមួយកម្រាស់ 8.7mm និងមានទម្ងន់ត្រឹមតែ 156 ក្រាម។ ស្មាតហ្វូនធន់មធ្យមនេះប្រើអេក្រង់ប៉ះបញ្ជា Touch IPS ប្រភេទ 1280 x 720 HD ទំហំ 5 អ៊ីង ជាមួយល្បឿនដំណើរការ 1.3GHz។ វាបាននាំមកជាមួយរ៉េមទំហំ 1.5GB និងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ ​8GB។ សម្រាប់ថតរូប ឬវីដេអូរខ្លីបខ្លីៗ ស្មាតហ្វូននេះប្រើកាមេរ៉ាទំហំ 8 មេហ្គាភិចសែល និងប្រើកាមេរ៉ាមុខទំហំ​ 5 មេហ្គាភិចសែល ប្រើ LED flash ។ 

image

image

imageimage