ព័ត៌មាន

ក្រុមហ៊ុន Appleបញ្ចេញលក់ iPad Pro លើវ៉ិបសាយ

image

 

ក្រុមហ៊ុន Apple បានបង្ហាញ iPad Pro ដែលជាម៉ូដែលថ្មីមួយទៀតមានការរចនារូបរាងកាន់តែស្រស់ស្អាត។ iPad ​នេះមានទំហំអេក្រង់ 9.7 អ៊ីងងាយស្រួលប្រើប្រាស់។

iPad Pro ត្រូវបានដាក់បង្ហាញជាផ្លូវការដោយភ្ជាប់មកជាមួយសមត្ថភាពជាច្រើនជាពិសេសវាជា iPad ដែលភ្ជាប់មកជាមួយ ឈីប A9X របស់ក្រុមហ៊ុន Apple ផ្ទាល់ និងបំពាក់អេក្រង់ទំហំ 9.7 អ៊ីង មានកម្រិតបង្ហាញ 2048 x 1536 ភិចសែល។ iPad នេះមានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំបីប្រភេទ32GB/128GB/256GB។

  iPad នេះបំពាក់កាមេរ៉ាមុខទំហំ 5MP HD ដែលមានសមត្ថភាពថតរូបភាពក្នុងកម្សិតល្បឿន f/2.2។ លើ IPad មានមុខងារស្កែនម្រាមដៃ Touch ID សម្រាប់ការពារសុវត្ថិភាពប្រើប្រាស់ iPad ។

iPad Pro ប្រើប្រាស់ប្រព័ន្ធដំណើរការ iOS 9.3 ភ្ជាប់​ 4G LTE  និងប្លូធូ Bluetooth 4.2។ iPad  នេះត្រូវបានក្រុមហ៊ុនបញ្ចេញលក់នៅថ្ងៃទី 24 ខែមីនា ម្សិលមិញ។ លើវ៉ិបសាយ App store  ក្រុមហ៊ុនដាក់លក់ iPad ក្នុងតម្លៃយោងតាមទំហំផ្ទុក  ទិន្ន័យ៖

–      $599 (32GB)

–       $749 (128GB)  

–       $899 (256GB)

–       $729 (32GB)

–       $879 (128GB)

–      $1,029 (256GB)