ព័ត៌មាន

ក្រុមហ៊ុន Huawei បាន Update ឈីបលើ Honor 5C

ក្រុមហ៊ុន Huawei បានពង្រីកទីផ្សារស្មាតហ្វូនរបស់ខ្លួនគ្រប់ទីកន្លែង ប្រាកដណាស់មិនត្រឹមតែផ្សារក្នុងប្រទេសកម្ពុជាទេដែលមានចរាចរស្មាតហ្វូនយ៉ាងសកម្មរបស់ក្រុមហ៊ុននេះ ប៉ុន្តែលើសាកលលោកកំពុងតែពេញចិត្ត និងប្រើប្រាស់ស្មាតហ្វូនរបស់ Huawei ផងដែរ។

 Honor 5C នឹងត្រូវបានដាក់បង្ហាញនៅពេលឆាប់ៗនេះ ដោយមានការផ្លាស់ប្តូរប្រព័ន្ធដំណើរការ។​ ស្មាតហ្វូនរបស់ Huawei ដែលធ្លាប់ប្រើឈីប Kirin 620 និងប្តូរមកប្រើឈីប Kirin 950។ ឈីបរបស់វាមានថាមពលស្មើរនឹងឈីបរបស់ Mate 8 ដោយប្រើ​  CPU ចំនួន ៤ គ្រាប់។ ស្មាតហ្វូនប្តូរឈីបថ្មីបាននាំមកជាមួយការភ្ជាប់​ LTE។ សម្រាប់ល្បឿនរបស់ LTE ជាប្រភេទ LTE Cat ដែលមានល្បឿនទាញយក 300Mbps។ 

image

ក្រុមហ៊ុននឹងដាក់បង្ហាញHuawei Honor 5C  នៅសប្តាហ៍ក្រោយ ជាមួយនឹងការផ្តល់ជូនល្បឿនដំណើរការថ្មី និងប្រព័ន្ធដំណើរការល្អជាងស្មាតហ្វូនមុនៗ។