Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 Samsung ប្រកាសបង្ហាញ Gear Fit2 ដែលអស្ចារ្យ ឡូយបំផុត! ឃើញភ្លាម ចង់ទិញភ្លាម!

June 11
04:04 pm 2016
Like and Share this page:

ប្រសិនបើលោកអ្នកមិនធ្លាប់ប្រើប្រាស់នូវនាឡិកាឆ្លាតវៃនោះទេ សូមក្រឡេកមើលនូវ Gear Fit 2 ដែលក្រុមហ៊ុន Samsung ទើបតែធ្វើការបង្ហាញនាពេលថ្មីៗនេះសម្រាប់ត្រៀមក្នុងការវាយលុកក្នុងទីផ្សារពិភពលោក។ អ្វីដែលកាន់តែពិសេសទៀតនោះ Samsung ក៏បានបង្ហាញនូវ Gear Icon X ដែលជាកាសស្តាប់ Wireless ឥតខ្សែមានមុខងារសម្រាប់តាមដានសុខភាពថែមទៀតផង។

image

ឧបករណ៍ទាំងពីរនេះសុទ្ធតែមានគោលដៅសំខាន់បំផុតសម្រាប់តាមដានសុខភាពដែលមានសមត្ថភាពអស្ចារ្យជាងនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុនមួយចំនួនធំទៀត។ បើចង់បានប្រើមុនគេនោះ លោកអ្នកអាចធ្វើការកក់ទិញ Gear Fit2 បានហើយនៅលើគេហទំព័រផ្លូវការរបស់ Samsung ដែលមាននៅសហរដ្ឋអាមេរិច កាណាដា​ អាឡឺម៉ង់ អ៊ីតាលី បារាំង អេស្ប៉ាញ និងអូស្រ្តាលីបាន។

នាឡិកា Gear Fit2 មានការរចនារូបរាងកាន់តែប្លែក និងស្រស់ស្អាតជាងមុនជាមួយនឹងមុខងារជាច្រើន ការប្រើប្រាស់ប្រព័ន្ធ GPS ឬការចាក់ចម្រៀងជាដើម។ វាមានអេក្រង់ទំហំ 1.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ AMOLED រួមជាមួយនឹង Samsung Exynos 3250 Soc ល្បឿន 1GHz អង្គចងចាំទំហំ 512MB និង Storage ទំហំដល់ទៅ 4GB ។ វាកាន់ថ្មបានយូរគួរសមដែរ (200 mAh) ហើយវាមានសែនស័រជាច្រើនដូចជា ការវាស់ចង្វាក់បេះដូង មុខងារ Accelerometer មុខងារ Barometer និង មុខងារ Gyroscope ផងដែរ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 5990
Yesterday : 17630
This Month : 436609
Last Month : 558892
Total Visitor : 23310167