ព័ត៌មាន

“GeForce GTX 10-Series GPUs” ប្រើ PASCAL Architecture បង្កើនអារម្មណ៍ភ្ញាក់ផ្អើលសម្រាប់អ្នកលេងហ្គេម VR

ក្រុមហ៊ុន NVIDIA ថបានធ្វើការប្រកាសបង្ហាញនូវ Notebook GPUs កំពូលទាំង 3 ស៊េរីមានដូចជា GeForce GTX 1080, GeForce GTX 1070 និង GeForce GTX 1060 ។ GTX GPUs ទាំង 3 ស៊េរីនេះសុទ្ធតែដំណើរការលឿន និងមានឥទ្ធិពលខ្លាំងបំផុតហើយវាប្រើប្រាស់ជាមួយនឹងមុខងារ PASCAL Architecture ដែលបង្កើនការលេងហ្គេមកាន់តែអស្ចារ្យដូចទៅនឹងមុខងារ ANSEL ផងដែរ។ បន្ថែមលើសពីអ្វីដែលបានរំពឹងទុកទៀតនោះ វាប្រើប្រាស់នូវ VRWorks Technologies ដែលបង្កើននូវបទពិសោធន៍ថ្មី កាន់តែប្លែកសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមប្រភេទ VR ។

image

image

សម្រាប់ការសម្ភោធបង្ហាញនូវ GeForce 10-Series GPUs នៅលើ Notebooks នេះគឺជាជំហានមួយដ៏អស្ចារ្យមួយទៀតព្រោះថាល្បឿនដំណើរការ ថាមពល និងក្រាហ្វិកពិតជាធ្វើឱ្យអ្នកលេងហ្គេមរំជួលចិត្តរំភើបគ្រប់ៗគ្នា។ នេះគឺដោយសារតែបច្ចេកវិទ្យា PASCAL Architecture នេះហើយ។

បន្ទាប់ពីទទួលបានជោគជួយក្នុងការបំពាក់នូវ GTX 10-Series GPUs នៅលើ Notebooks ក្រុមហ៊ុន NVIDIA ក៏បានសម្រេចនូវគោលដៅក្នុងការប្រើប្រាស់ GPUs ទាំងនេះសម្រាប់ការលេងហ្គេមប្រភេទ VR បាននៅលើកុំព្យូទ័រ ហើយមានក្រុមហ៊ុនកុំព្យូទ័រធំៗជាច្រើននៅលើពិភពលោកបានសហការជាមួយនឹងក្រុមហ៊ុនកំពូលមួយនេះ។

image

 

ភាពជោគជ័យមួយទៀតបន្ទាប់ពីការផលិតនូវហ្គេម VR បាននៅលើ Notebooks ហើយនោះគឺវាអាចនឹងក្លាយជាឱកាសល្អសម្រាប់ VR Game Developers ដែលមានគំនិតក្នុងការពង្រីកទៅលើបច្ចេកវិទ្យា VRWorks Technolgoy។

បច្ចុប្បន្ននេះ ក្រុមហ៊ុន NVIDIA បានសហការគ្នាជាមួយនឹងក្រុមហ៊ុនល្បីៗទាំងអស់នៅលើពិភពលោកដើម្បីពង្រីកវិសាលភាពនៃបច្ចេកវិទ្យា Pascal-based GPUs ដែលមានក្រុមហ៊ុនចូលរួមដូចជា Acer, Aorus, ASUS, Clevo, Gigabyte, HP, Lenovo, MSI និង​ Razer ដែលពួកគេបានធ្វើការប្រកាសពីកុំព្យូទ័រ ឬ Notebooks ជាច្រើនដែលប្រើប្រាស់នូវ GPUs GTX 10-Series ខាងលើនេះ។

image

image

image

image

ជាមួយនឹងបច្ចេកវិទ្យា VR លោកអ្នកនឹងមើលឃើញអ្វីគ្រប់យ៉ាងហាក់ដូចជាពិតៗ ហើយវាជាអារម្មណ៍ដែលប្លែករំជួលចិត្តជាទីបំផុត។ បច្ចុប្បន្ននេះហ្គេម VR ដែលល្បីល្បាញពេញនិយមជាងគេលើលោកនោះគឺ VR FunHouse ហើយពេលនេះ GeForce 10-Series Notebooks បានបង្ហាញខ្លួនហើយ វាមានន័យថាហ្គេមដ៏អស្ចារ្យទាំងនោះគឺឆាប់ៗនេះបង្ហាញខ្លួននៅលើកុំព្យូទ័ររបស់អ្នកហើយ៕