ព័ត៌មាន

គិតដល់សុខភាព គួរតែទិញ Galaxy Note7! ចង់ប្តូរទូរស័ព្ទថ្មកាន់បានយូរ ក៏គួរតែប្រើប្រាស់ Galaxy Note 7!

លោកអ្នកអាចថែរក្សានូវសុខភាពបានយ៉ាងល្អជាមួយនឹងការប្រើប្រាស់សេវាកម្ម Health Care នៅលើស្មាតហ្វូន Galaxy Note 7 ។ អ្នកនឹងទទួលបានព័ត៌មានថ្មីៗពីការថែរក្សាសុខភាព ឬអត្ថបទសំខាន់ៗជាច្រើន ហើយលោកអ្នកអាចធ្វើការពិភាក្សាដោយផ្ទាល់ជាមួយនឹងក្រុមគ្រូពេទ្យទាំងនោះបានតាមរយៈការផ្ញើសារ ឬខលទូរស័ព្ទ។

image

image

តើលោកអ្នកបានត្រៀមខ្លួនរួចរាល់ឬនៅក្នុងការ Upgrade ទិន្នន័យរបស់អ្នកទៅកាន់ Galaxy Note 7 ? អ្នកអាចប្រើប្រាស់នូវ Smart Switch សម្រាប់ធ្វើការបញ្ចូននូវទិន្នន័យគ្រប់យ៉ាងចេញពីស្មាតហ្វូនស៊េរីចាស់របស់អ្នកទៅកាន់ Galaxy Note 7 ឬវិធីមួយទៀតលោកអ្នកអាចរក្សាទុកវានៅលើ Cloud ហើយទាញយកមកប្រើប្រាស់បាន។ ប្រសិនបើអ្នកផ្ទេរទិន្នន័យពី Galaxy Note ជំនាន់មុន រាល់ Notes ទាំងអស់នឹងត្រូវរក្សាទុកនៅត្រង់ Samsung Notes App ។

image

មនុស្សភាគច្រើនគឺចូលចិត្តប្រើប្រាស់ស្មាតហ្វូនស្ទើរតែពេញមួយថ្ងៃ ជាហេតុដែលធ្វើឱ្យ Samsung បានបង្កើតនូវ Galaxy Note 7 ជាមួយនឹងកម្លាំងថាមពលថ្មខ្លាំងដល់ទៅ 3500mAh ដែលលោកអ្នកអាចធ្វើកិច្ចការបានច្រើនពេញមួយថ្ងៃដោយគ្មានបញ្ហា។ 

image