Redmi Note 3 ជាស្មាតហ្វូនដ៏ល្បីល្បាញមួយដែលបានបោះជំហានចូលទីផ្សារស្មាតហ្វូន ដើម្បីប្រកួតប្រជែងជាមួយស្មាតហ្វូនរបស់ក្រុមហ៊ុនធំៗល្បីៗផ្សេងទៀត។ Redmi Note 3 ត្រូវបានរចនាមកបំពាក់ និងភ្ជាប់មុខងារសម្បូរបែប ប៉ុន្តែវានៅមានចំណុចខ្វះខាតផងដែរ។ ពេលនេះ សូមលើឡើងពីចំណុចពិសេស និងចំណុចខ្វះខាតរបស់ស្មាតហ្វូនេះ។
ចំណុចពិសេស
Redmi Note 3ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ប្រើតួជាប្រភេទអាលុយមីញ៉ូម។ អេក្រង់បង្ហាញរបស់វាមានទំហំ 5.5 អ៊ីង ភ្លឺច្បាស់ និងផ្តល់ពន្លឺគ្រប់គ្រាន់ ជាមួយកម្រិតបង្ហាញ 1080p និងដង់ស៊ីតេរូបភាព 403ppi។ ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ Qualcomm Snapdragon 650 មានល្បឿន 1.8GHz។
លក្ខណៈពិសេសសំខាន់ផ្សេងទៀតមាន៖
អ្នកអាចផ្ទុកទិន្ន័យបានកាន់តែសម្បូរបែបជាប្រភេទរូបភាព វីដេអូរ និងឯកសារ ផ្សេងៗលើរ៉េមទំហំ 2 GB និងមេម៉ូរ៉ី 32GB និងកាត microSD សម្រាប់ថែមមេម៉ូរ៉ី និងមានជើងស៊ីមកាតចំនួនពីរ
មានភ្ជាប់បណ្តាញ LTE, Wi-Fi 802.11ac, Bluetooth 4.1, IR, microUSB
ថតរូបភាពបានច្បាស់មិនចាញ់កាមេរ៉ាអាជីប ជាមួយហ្វ្លាស់ផ្តល់ពន្លឺ ពីរគ្រាប់ និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល
មុខងារការពារយ៉ាងពិសេស ជាប្រភេទស្កែនម្រាមដៃ
ថ្មវាមានថាមពល 4000 mAh
ទន្ទឹមនឹងវាមានលក្ខណៈសម្បត្តិជាច្រើនគួឲ្យកោតសរសើរ ប៉ុន្តវានៅមានគុណវិបត្តិ
ស្មាតហ្វូននេះភ្ជាប់ប្រព័ន្ធដំណើរការ Lollipop ដែលមិនទាន់សម័យដូចស្មាតហ្វូនផ្សេងទៀត។ ក្រៅពីនេះវាពុំមានប្រើថ្មដែលអាចដោះចេញបាន។ ចំណែកជើងស៊ីម វាមានតែជើងស៊ីមមួយដែល អាចដាក់ស៊ីមកាតបានពីរ។ ចុងក្រោយ វាមិនមានផតសាក 2.0/3.0 ដែលសាកថ្មបានលឿន វាប្រើត្រឹមតែ 5V/2A។
អត្ថបទ៖ Redmi Note 3
សម្រួល៖លក្ខិណា