ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy A5 (2016) បានទទួលការអាប់ឌែតសុវត្ថិភាពសម្រាប់ខែវិច្ឆិកាហើយ

ក្រុមហ៊ុន​ Samsung ចាប់ផ្តើមធ្វើការបញ្ចេញនូវការអាប់ឌែតទៅលើសុវត្ថិភាពថ្មីរបស់ទូរស័ព្ទ Galaxy A5 (2016) ហើយ។ ពេលនេះវាត្រូវបានដាក់ឱ្យដំណើរការនៅទ្វីបអ៊ឺរ៉ុប (ពិសេសនៅក្នុងប្រទេសហូឡង់) ហើយការអាប់ឌែតនេះសម្រាប់ធ្វើការដោះស្រាយនូវបញ្ហាមួយចំនួនទៅលើសុវត្ថិភាពសម្រាប់ខែវិច្ឆិកានេះ។

image

ការអាប់ឌែតនៃ Firmware នេះមានលេខកូដ XXU3BPK1 ហើយវាប្រហែលជាចំណាយរយៈពេលយូរបន្តិចហើយទើបវាមកដល់តំបន់អាស៊ី៕