ព័ត៌មាន

ក្រុមហ៊ុន​ SUGAR​ ចំណាយ​ទឹកប្រាក់​ 29​ លាន​ដុល្លា​នៅ​ក្នុង​ការ​ផ្សព្វផ្សាយក្នុង​កម្មវិធី​ “Ears​ of​ China”​ និង​តាម​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​ច្រើនទៀត​នៅ​ក្នុង​ប្រទេស​ចិន​

ឆ្នាំ​ 2017​ ក្រុមហ៊ុន​ SUGAR​ FRANCE​ បាន​ចំណាយ​ទឹកប្រាក់​ដ៏​សំបើម​ជា​លើក​ដំបូង​បំផុត​របស់ខ្លួន​ប្រមាណ​ 29​ លាន​ដុល្លា​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ Bawing​, ​ព្រឹត្តិការណ៍​ Spring​ Festival​ សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍ Hunan​ Satellite​ TV​ ,នៅ​លើ​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ ព្រមទាំង​នៅ​ព្រ​លាន​យន្តហោះ​ រួម​និង​ការ​ផ្សព្វផ្សាយ​នៅ​ផ្លូវ​ក្រោម​ដី​ ហើយនឹង​ប៉ុស្តិ៍​ទូរទស្សន៍ Anhuni​ Satellite​ TV​ នៅ​ក្នុង​ត្រីមាស​ដំបូង​នៅ​ឆ្នាំ​នេះផងដែរ​។​

image

កាន់តែ​ពិសេស​ជាងនេះទៅទៀត ​កម្មវិធី​ “Ears​ of​ China” ​ដែល​ជា​កម្មវិធី​ចម្រៀង​ជាតិ​ មានការ​ចូលរួម​ពី​តារា​ល្បីៗជាច្រើនរូបមាន​ដូច​ជា​ Cai​ Guoqing,​ Lei​ Jia​ និង​ Yan​ Weiwen។​ “Ears​ of​ China” ​ជា​កម្មវិធី​តន្ត្រី​តែ​មួយ​គត់ ​ដែល​ទទួល​បាន​នូវ​អាជ្ញាប័ណ្ណ​មាស​នៅ​ក្នុង​ត្រីមាស​ទី​ 1​ នៅ​ក្នុង​ប៉ុស្តិ៍ទូរទស្សន៍​ Hunan​ Satellite​ TV​ ។​ វា​គឺជា​កម្មវិធី​ដ៏មានប្រជាប្រិយភាពមួយ​ ដែលបាន​ធ្វើការ​បង្ហាញ​អំពី​តន្ត្រី​ដែល​មាន​ភាព​ប្លែក​ភ្នែក​ លាយឡំ​ជាមួយនឹង​តន្ត្រី​ពី​មុន​ហើយ​កម្មវិធីនេះ​ផងដែរទទួលបានការឧបត្ថម្ភគាំទ្រពី​​ក្រុមហ៊ុន​ SUGAR​ ។​

image

​បន្ថែម​ពីលើ​កម្មវិធី​មួយ​នេះ​ ក្រុមហ៊ុន​ SUGAR​ នឹង​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្តាច់មុខ​នៅ​អំឡុង​ពេល​នៃព្រឹត្តិការណ៍ Spring​ Festival​ រួមមានមធ្យោបាយ​ដឹក​ជញ្ជូន​នៅ​ក្នុង​ស្ថានីយ៍​រថភ្លើង​ដែល​មាន​ល្បឿន​លឿន​។​ ការ​ផ្សព្វផ្សាយផលិតផល​ទូរស័ព្ទរបស់ក្រុមហ៊ុន​ SUGAR​ គឺមាននៅ​ទូ​ទាំង​ប្រទេស​ចិន​ដែល​ការ​ផ្សព្វផ្សាយ​នេះ​មាន​ដាក់​នៅ​ស្ថានីយ៍​រថភ្លើង​ល្បឿន​លឿន​ កន្លែងអង្គុយ​ក្នុង​រថយន្ត​ តុ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ និង​កន្លែងជា​ច្រើន​ទៀត​។​   SUGAR​ ក៏​បាន​ដាក់​បង្ហាញ​ការផ្សព្វផ្សាយរបស់ខ្លួននៅ​លើ​អេ​ក្រង់​នៅ​ឯព្រ​លាន​យន្តហោះ​ក្នុង​ព្រឹត្តិការណ៍​ Spring​ Festival​ ដែល​មាននៅ​កន្លែង​ច្រកចេញ​ Security​ Checkpoint​ ច្រក​ចូល​ទៅ​ក្នុង​ព្រ​លាន​យន្តហោះ​ រួម​ទាំង​កន្លែង​ទទួលឥវ៉ាន់និងវ៉ាលីផងដែរ​ ដែល​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ SUGAR​នេះ គឺ​មានស្ទើរតែ​គ្រប់​ទីកន្លែងទាំងអស់​។​

image

​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ SUGAR​ មិន​ត្រឹមតែ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ក្នុង​កម្មវិធី​ “Ears​ of​ China”​ ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍ Anhui​ TV​ នោះ​ទេ ប៉ុន្តែ​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍ Hunan​ TV​ ក៏​នឹង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ ‘Singer’​ សម្រាប់​ការ​ផ្សព្វផ្សាយ​ដែល​មាន​តារា​ល្បីឈ្មោះ​ Li​ Zhiping​ តំណាង​ឱ្យ​ក្រុមហ៊ុន​ SUGAR​ ។​

ជាមួយគ្នានេះដែរ ប្រសិនបើ​លោក​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្សារ​ទំនើប​ Wanda​ Plaza​ លោក​អ្នក​នឹង​មើលឃើញ​នូវ​ការ​ផ្សព្វផ្សាយ​ធំៗ​ជា​ច្រើន​ស្តីអំពី​ស្មា​ត​ហ្វូ​ន​ SUGAR​ S9​ ដែល​ទើបតែ​ប្រកាស​បង្ហាញ​ គឺពិតជាមាន​សមត្ថភាព​ខ្លាំង​មិនធម្មតាដល់​ទៅ​ 64​ លាន​ភិ​ច​សែ​ល​ដែល​អាច​ធ្វើការ​ពង្រីក​រូបភាព​បានកាន់តែច្បាស់រហូត​ដល់​ទៅ​ 22​ ដង​ផងដែរ​។​ ស្មា​ត​ហ្វូ​ន​នេះ​ផ្តល់​នូវ​សមត្ថភាព​ខ្លាំងក្លា​ជាមួយ​រូបរាង​ស្រស់​ស្អាតទាក់ទាញ​​គួរ​ឱ្យ​ចង់​ប្រើប្រាស់​ពីសំណាក់អ្នកនិយមប្រើប្រាស់ស្មាតហ្វូន ប៉ុន្តែយ៉ាងណាមិញ នៅមិនទាន់មានព័ត៌មានច្បាស់លាស់ទាក់ទងទៅនឹងតម្លៃរបស់ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ SUGAR​ S9​ នៅឡើយទេ។

image

​សូម​ជម្រាប​ថា​ នៅ​ថ្ងៃ​ទី​ 4​ ខែកុម្ភៈ​ ឆ្នាំ​ 2017​ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ SUGAR​ S9​ បាន​ប្រកាស​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ក្នុង​ការ​កុម្ម៉ង់ទិញ​ជា​លើក​ដំបូង​នៅ​ក្នុង​ផ្សារ​ទំនើប​ Jingdong​ Mall​ ហើយ​នឹងធ្វើការ​ដាក់​លក់​នៅ​ថ្ងៃ​ទី​ ១០​ ខែកុម្ភៈខាងមុខនេះហើយ​ ។​ ទូរស័ព្ទ​ SUGAR​ បាន​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ក្នុង​ទូរទស្សន៍​ Anhui​ TV​ សម្រាប់​ឆ្នាំ​ថ្មី​នេះ​ និង​ការ​ផ្សព្វផ្សាយ​ផ្តាច់មុខ​នៅ​ក្នុង​កម្មវិធី​ “Ears​ of​ China”​ ដែល​ក្នុង​នោះ​ក៏​មាន​តារា​ល្បីឈ្មោះ​ Li​ Zhiping​ ដែលឯកអគ្គរាជទូតរបស់ក្រុមហ៊ុន SUGAR ផង​ដែរ​៕